រមណីយដ្ឋានដូងទេរស្ថិតក្នុងទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺជាគោលដៅទេសចរណ៍សម្រាប់ការសម្រាកលំហែរកាយនាចុងសប្ដាហ៍ដែលភ្ញៀវទេសចរទាំងឡាយត្រូវធ្វើដំណើរលើដងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានទឹកឈូ ក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រពីចំណុចរង្វង់មូលរូបសំណាកទឹករលកក្បែរស្ពានមិត្តភាពកម្ពុជា-កូរ៉េ កំពង់បាយទីរួមខេត្តកំពត រួចបត់ចុះទៅផ្នែកខាងស្តាំដៃប្រមាណប្រហែល ៤០០ម៉ែត្របន្ថែមទៀត។
ទេសភាពដ៏ស្រស់ត្រកាលតាមដងព្រែកខេត្តកំពត រួមផ្សំជាមួយ សេវាកម្មបម្រើម្ហូបអាហារ និងសកម្មភាពកម្សាន្តនៅលើផ្ទៃទឹកជាច្រើន រួមមាន កីឡាជិះទូកកាយៈគយគន់ព្រៃចាក ជិះខ្សែរ៉តឆ្លងដងព្រែកដ៏រំជើបរំជួល ជិះក្ដាររំអិលកោងខ្ពស់ ជិះទា ជិះទូកមើលទេសភាព យោលខ្សែពួរ និងហក់ទឹកពីលើជណ្ដើរជាដើម។ សម្រាប់តម្លៃក្នុងការជិះទូកកាយ៉ាក់វិញតម្លៃ 5$ ក្នុងមួយម៉ោង និងចំណាយត្រឹមតែ ម្នាក់ 3$ សម្រាប់ការលេងកីឡាលើទឹក ពេញមួយថ្ងៃ។
ពេលដល់ច្រកចូល បត់ស្ដាំតាមស្លាកសញ្ញា ប្រមាណ ២០០ ម៉ែត្រ ភ្ញៀវអាចចតយានយន្ដនៅចំណតធំទូលាយ រួចដើរកាត់ម្លប់ឈើត្រឈឹងត្រឈៃស្របជាមួយខ្យល់អាកាសបរិសុទ្ធ សំដៅទៅកាន់ឆ្នេរដងព្រែក។ មិនតែប៉ុណ្ណោះរមណីយដ្ឋានដូងទេរក៏មានជាចម្ការផ្លែឈើ សួនផ្កា បារ៍ខ្ពស់ផុតដីសង់នៅប៉ែកខាងឆ្វេងដៃ ភោជនីយដ្ឋានលើឆ្នេរ និងតុអាហារក្រោមដើមដូង ព្រមជាមួយការបោះតង់ក្នុងតម្លៃ 5$ សម្រាប់អ្នកមានតង់ស្រាប់ និង 13$ សម្រាប់តង់និងសម្ភារៈស្រាប់ពីកន្លែងផ្ទាល់។ ពី ដូងទេរ ក៏មានរៀបចំជាការកក់ទុក តុសម្រាប់អង្គុយជាមួយម្ហូបអាហារ ៤ មុខ ដែលបានរៀបចំរួចជាស្រាច់ក្នុងតម្លៃ ៦០ដុល្លា តាមរយៈលេខទូរស័ព្ទ 096 248 333 4 ។
ប្រួម៉ូសិនពិសេសសម្រាប់អ្នកគេងនៅដូងទេរ បូទិកកំពត នឹងទទួលបានការបញ្ចុះតម្លៃ ១០ %
រមណីយដ្ឋានដូងទេរ
លេខទូរស័ព្ទ៖ 096 248 333 4
បើក៖ ៨ព្រឹក ដល់ ១១យប់
ទីតាំង៖ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត
ផែនទី៖ https://her.is/2DglIwH
វីដេអួ៖