ស្ថិតក្នុងអាកាសធាតុបែបត្រូពិច រំលេចដោយទេសភាពព្រៃភ្នំ និង មាត់ព្រែកកំពត មានរចនាបថបែបខ្មែរ រីហ្សត Green House ដែលមានទីតាំងនៅ ភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត បត់ចូលតាមផ្លូវទៅកាន់ ឧទ្យានដងព្រែក ប្រហែល ៧០០ ម៉ែត្រ ពីផ្លូវធំ នោះលោកអ្នកនឹងក្រលេកឃើញផ្ទះបៃតង ពោលពេញដោយរុក្ខជាតិនៅខាងឆ្វេងដៃ ដែលជាកន្លែងស្នាក់នៅបែបស្ងប់ស្ងាត់ពោលពេញដោយពណ៌បៃតង។
Green House មាន ១២បន្ទប់ ចែកចេញជា ៥ ប្រភេទ ដូចជា៖ River Front ៤ បន្ទប់ Deluxe Bungalow ២ បន្ទប់ Double Bed Cold Shower ៤ បន្ទប់ Bungalow ១ បន្ទប់ដែលមានគ្រែពីរ និង Big Bungalow ១ បន្ទប់។ លោកអ្នកក៏អាចរីករាយជាមួយការពិសារអាហារចំអិនក្ដៅៗពីចុងភៅជំនាញរបស់ Green House ដែលប្រើប្រាស់នូវគ្រឿងផ្សំធម្មជាតិជាពិសេសម្រេចកំពតដ៏ឈ្ងុយឆ្ងាញ់គួបផ្សំជាមួយអាហារបែបខ្មែរ និង អឺរ៉ុប។
សម្មភាពកំសាន្តជាច្រើនដែលផ្ដល់អោយដោយ Green House ដូចជា ទស្សនាចំការម្រេច រូងភ្នំ ជិះកាយ៉ាក់ Paddle board ជិះទូកគយគន់ទេសភាពមាត់ព្រែកទៅចំការធុរេន និងស្រូបយកខ្យល់អាកាសបរិសុទ្ធពីធម្មជាតិ ដោយបន្ទប់ស្នាក់នៅនីមួយៗប្រើប្រាស់តែកង្ហារ មិនប្រើប្រាស់ម៉ាស៊ីនត្រជាក់ឡើយ។ សម្រាប់ការស្នាក់នៅតម្រូវអោយមានការកក់មុនតាមរយៈវេបសាយ www.greenhousekompot.com ឬ លេខទូរស័ព្ទ 088 88 63 071 | 096 58 57 947
Green House
ទីតាំង៖ ភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត
លេខទូរស័ព្ទ៖ 088 88 63 071 | 096 58 57 947
វេបសាយ៖ www.greenhousekompot.com
ផែនទី៖ https://her.is/2NHyvgz
តម្លៃ៖ River Front 30$ (Low Season) 40$ (High Season)
Deluxe Bungalow 25$ (Low Season) 35$ (High Season)
Double Bed 20$ (Low Season) 30$ (High Season)
Twin Bungalow 30$ (Low Season) 40$ (High Season)
Big Bungalow 32$ (Low Season) 50$ (High Season)
វីដេអូ៖