រីហ្សតលំហែកាយបែបប្រណិត ស្ថិតនៅភូមិថ្មី សង្កាត់ព្រែកធំ ក្រុងកែប តាមបណ្ដោយផ្លូវជាតិលេខ ៣៣A លាក់ខ្លួនក្បែរឆ្នេរសមុទ្រ ព័ទ្ធជុំវិញដោយទេសភាពស្រស់ត្រកាលទាំងសមុទ្រ ព្រមទាំងព្រៃភ្នំ និងព្រៃកោងកាង បង្កើតបានជាទេសភាពមួយដក់ជាប់ក្នុងអារម្មណ៍ ហើយរសាយអស់ទុក្ខកង្វល់។



កន្លែងស្នាក់នៅជាប្រភេទវីឡាចំនួន៩វីឡា បែងចែកជា ១២ បន្ទប់ និង ៥ ប្រភេទដូចជា៖ ប្រភេទ Deluxe Double Villa, Junior Suite Villa, Deluxe Twin Villa, Family Suite Villa និង Connecting Suite Villa ដែលត្រៀមរួចជាស្រាច់ក្នុងការទទួលស្វាគមន៍លោកអ្នកក្នុងការមកស្នាក់នៅ ជាមួយការ Free អាហារពេលព្រឹករាល់ការស្នាក់នៅគ្រប់ប្រភេទនៃបន្ទប់។




ពី សាម៉ានេអា រីហ្សត មានផ្តល់ជូននូវសេវាកម្មស្ប៉ា ម៉ាស្សា បុគ្គលិកទទួលស្វាគមន៍ដោយរួសរាយរាក់ទាក់ ផ្ដល់អោយលោកអ្នកនូវបទពិសោធន៍ក្នុងការស្នាក់នៅដោយភាពកក់ក្ដៅ។ លោកអ្នកក៏អាចរីករាយនឹងសម្មភាពកំសាន្តជាច្រើនដូចជា៖ ឆ្លងស្ពានចូលទៅកាន់ព្រៃកោងកាង ហែលទឹក ស្ពានឆ្លងចូលសមុទ្រ។ សម្រាប់ភ្ញៀវពីខាងក្រៅក៏អាចចូលទស្សនាព្រៃកោងកាង ស្ពានឆ្លងចូលសមុទ្រ ក្នុងតម្លៃ 5$ ហើយអាចដូរជាការហែលទឹកបានទៀតផង។



ចំពោះភោជនីយដ្ឋានចាំបម្រើអាហារបែបខ្មែរ នឹង អឺរ៉ុប ដែលតែងតែផ្លាស់ប្ដូរមុខម្ហូបជាប្រចាំ ជាមួយការផ្ដល់ជូនជាពិសេសក្នុងតម្លៃ ២៥ដុល្លាក្នុងម្នាក់ សម្រាប់ អាហារ ២ មុខ និង បង្អែមមួយចាន ឬ ជម្រើស ៣០ដុល្លាក្នុងម្នាក់ ចំពោះ អាហារ ២ មុខ បង្អែមមួយចាន និង ស្រាមួយកែវ ឬ ក៏អាចកម្មង់ជាគ្រឿងសមុទ្រគិតជាគីឡូ ដែលមានផ្ដល់ជូនបន្ថែមនូវបាយ នឹង ទឺកជ្រលក់សម្រាប់ការកម្មង់ប្រភេទនេះ ហើយលោកអ្នកក៏អាចជ្រើរើសជាជម្រើស Set Menu ក្នុងម្នាក់ ៣០ដុល្លា និងជម្រើស ៤៥ដុល្លា បាននូវអាហារ ៤ មុខ និង បង្អែម១ ចាន បន្ថែមពីនោះក៏មាន Cocktail ទិញមួយ ថែម មួយ ចាប់ពីម៉ោង ៥ល្ងាច ដល់ ម៉ោង ៧ល្ងាច ថែមទៀតផង ។




សាម៉ានេអា រីហ្សត
ទីតាំង៖ ភូមិថ្មី សង្កាត់ព្រែកធំ ក្រុងកែប តាមបណ្ដោយផ្លូវជាតិលេខ ៣៣A
លេខទូរស័ព្ទ៖ 088 2 400 600
វេបសាយ៖ www.somanearesort.com
ផែនទី៖ https://her.is/2DEqeVI
វីដេអូ៖