នាពេលខាងមុខនេះ ថ្ងៃឈប់សម្រាកក៏មានច្រើន ឪកាសល្អបែបនេះ គួរនាំក្រុមគ្រួសារ ក៏ដូចជាណាត់មិត្តភក្តិ ទៅដើរលងជុំគ្នាម្ដង មានគិតពីគម្រោងទៅដើរកម្សាន្ត លំហែរខួរក្បាល នៅទីណាហើយឫនៅ? ប្រសិនបើអ្នក មិនទាន់ដឹងថាទៅលេងឯណាទេ យើងសូមណែនាំកន្លែងកំសាន្តមួយដែលមានឈ្មោះថា ភ្នំក្រោមអេកូរីសត។



ភ្នំក្រោមអេកូរីសត លាតត្រដាងលើដី១០០ហិកតានេះ មានទីតាំងនៅជិតភ្នំក្រោម ខេត្តសៀមរាប ឬលោកអ្នកអាចចុចផែនទីមើលនៅលើ Google Map ដើម្បីងាយស្រួលរក https://goo.gl/maps/6DNV98dzBKF2 ។ ហើយពេលដែលអ្នកទៅដល់ភ្លាមអ្នកនឹងឃើញ ទេសភាពដ៏ស្រស់ត្រកាល ខ្យល់អាកាសក៏ល្អ បូកផ្សំជាមួយទីតាំងកំសាន្តដ៏ធំនេះទៀតនោះ កាន់តែធ្វើអោយលោកអ្នកបាត់អស់ទុកកង្វល់។




ខ្វល់អីទៀត បើក្នុងភ្នំក្រោមអេកូរីសត នេះមានបម្រើសេវាកម្មស្ទើរគ្រប់សព្វអស់ហើយហ្នឹង មានដូចជា ស្ទួចត្រី, ជិះទាទឹក, ជិះកង់, កន្លែងមើលសត្វស្លាប, ញ៉ាំខុកថែល មើលថ្ងៃលិច, សួនផ្កាចំរុះពណ៌ សម្រាប់ថតរូបលេង និងជាពិសេសនោះគឺ មុខម្ហូបអាហារជាច្រើនមុខដូចជា មាន់ដុតទឹកដូង ត្រីដុត ជាដើម។ ចឹងហើយម៉ោះ បោះពួយមកលេងសៀមរាប ភ្នំក្រោមមក ជួបជុំក្រុមគ្រួសារសប្បាយអោយអស់កង្វល់ម្តង។






អូ! ភ្លេចនៅមានសេវាកម្មទាំងនេះទៀត ដែលអ្នកអាចសាកបានខាង ភ្នំក្រោមអេកូរីសត ក៏មានរៀបចំជាកន្លែងសម្រាប់បោះជំរុំ កន្លែងបង្រៀនធ្វើម្ហូប ពិធីជប់លៀង ក៏ដូចជារៀបចំ ជា Team Building យ៉ាងជំនាញដើម្បីបំពេញសេចក្តីត្រូវការរបស់លោកអ្នកបានមិនអោយខ្វះចន្លោះឡើយ។




ភ្នំក្រោមអេកូរីសត – Phnom Krom Eco Resort
ទូរស័ព្ទ៖ 081 300 152 | 081 300161
ទីតាំង៖ ភូមិក្រសាំងរលើង ជិតភ្នំក្រោម ខេត្តសៀមរាប ឬចុចមើលផែនទី https://goo.gl/maps/6DNV98dzBKF2
វីដេអូ