សម្រាប់អ្នកនៅសៀមរាបជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយនៅភោជនីយដ្ឋាន ផ្សិតក្រហម ដែលមានទីតាំងនៅ តាមបណ្ដោយផ្លូវជាតិលេខ ៦។ មិនថាភ្ញៀវជាតិ ឬ អន្តរជាតិសុទ្ធតែជាប់ចិត្តនឹងអាហារទាំង បី ពេល របស់ ភោជនីយដ្ឋាន ផ្សិតក្រហម នេះតែម្ដង។ អញ្ចឺងបើបានទៅដល់សៀមរាប កុំភ្លេចចូលសាកមុខម្ហូប និងអាហារជាច្រើនមុខនៅហាងនេះផងណា។
ភោជនីយដ្ឋាន ផ្សិតក្រហម មានបម្រើជូនសេវាកម្មជាច្រើន ដូចជា អាហារពេលព្រឹក ពេលថ្ងៃត្រង់ នឹង អាហារពេលល្ងាច ជាមួយមុខម្ហូបបែបខ្មែរ អាស៊ី និង អឺរ៉ុប ផ្ដល់ជូនលោកអ្នកជាច្រើនមុខ ច្រើនជម្រើសតាមការចូលចិត្ត។ បន្ថែមពីនោះដែរ ពីភោជនីយដ្ឋាន ផ្សិតក្រហម ក៏មានទទួលរៀបចំជាពិធីជប់លៀង ខួបកំណើត និងពិធីផ្សេងៗទៀត ក្នុងបន្ទប់ Private ឬ Dining Hall ព្រមទាំងបន្ទប់ប្រជុំធំទូលាយ ប្រកបដោយផាសុខភាព ដែលអាចផ្ទុកមនុស្សចូលរួមរហូតដល់ ១០០ នាក់។
លោកអ្នកនឹងទទួលបានបទពិសោធន៍បែបថ្មី ជាមួយការរៀបចំ និងតុបតែង ស្ថិតក្នុងបរិយាកាសបែប ស៊ីវិល័យ ទាន់សម័យ ទំនើប ព្រមជាមួយមុខម្ហូប និង ភេសជ្ចៈជាច្រើនមុខចំអិនដោយចុងភៅជំនាញ រួមផ្សំនឹងការបម្រើសេវាកម្មយ៉ាងរស់រាយរាក់ទាក់ពីបុគ្គលិក រីឯតម្លៃវិញក៏សមរម្យ សម្រាប់ទីធ្លាចតយានយន្តក៏ធំទូលាយទៀតផង ។ កាន់តែពិសេសសម្រាប់ខែតុលានេះ ភោជនីយដ្ឋាន ផ្សិតក្រហម នឹងមានការបញ្ចុះតម្លៃ ៣០% ទៅលើភេសជ្ចៈគ្រប់ប្រភេទ។
បញ្ចាក់៖ ប្រូម៉ូសិនបញ្ចុះតម្លៃ ៣០% សម្រាប់ការកម្មង់ភេសជ្ចៈគ្រប់ប្រភេទទាំងអស់ចាប់ពីថ្ងៃទី ១ ខែ តុលា ដល់ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨ ។
ភោជនីយដ្ឋាន ផ្សិតក្រហម
ទីតាំង៖ បណ្ដោយផ្លូវជាតិលេខ ៦ (ផ្លូវទៅព្រលានយន្តហោះ) ទល់មុខ Amazon ជាប់បន្ទាយស្រីចាស់
លេខទូរស័ព្ទ៖ 095 37 77 22 | 093 47 77 22
វីដេអូ៖