អ្នកសៀមរាប មានធ្លាប់បានទៅសាក កាហ្វេ នំប័ុង និង ភេសជ្ចៈ ព្រមទាំង មីទាខ្វៃ នៅ 5F Bakery & Coffee ហើយនៅ? នៅទីនោះមិនត្រឹមតែជាហាងកាហ្វេធម្មតាទេណា មានទាំង អាហារបង្កើតថ្មី ច្រើនមុខធ្វើដោយខ្លួនឯង រីឯបរិយាកាសវិញក៏កប់សារីទៀត។ បើមិនធ្លាប់ទៅសាកទេ ប្រញាប់ណាត់គ្នាមក សម្រាប់អ្នកភ្នំពេញវិញបើបានទៅដល់សៀមរាបហើយ កុំភ្លេចចូលភ្លក្សនឹងគេផង។




ហាង 5F Bakery & Coffee ស្ថិតនៅផ្លូវ ៧ មករា ទល់មុខសាលា ACE សៀមរាប មានបើកបម្រើជូននូវ អាហារច្រើនមុខ នំប័ុងដុតក្ដៅៗ ព្រមទាំងកាហ្វេ និងភេសជ្ចៈទាំងក្ដៅ ទាំងត្រជាក់ជាច្រើនមុខ ច្រើនប្រភេទ មិនអោយខកបំណងឡើយ។ ថ្មីៗនេះ ពី5F Bakery & Coffee មានលក់នូវមីទាខ្វៃ ដែលផ្សំគ្រឿងដោយសរសៃមីទន់ល្មើយ និងទាខ្វៃធ្វើដោយខ្លួនឯង ព្រមទាំងទឹកស៊ុបរំងាស់ចេញពីឆ្អឹងស៊ុបសុទ្ធ មិនប្រើប៊ីចេងឡើយ។




នៅទីនេះ មិនថាជាការជួបជុំជជែកគ្នា ឬ ជួបជុំក្នុងការសិក្សា សុទ្ធតែធ្វើអោយលោកអ្នកមានអារម្មណ៍ផាសុខភាព សេវាកម្មល្អ ព្រមទាំងកន្លែងចតយានយន្តធំទូលាយថែមទៀតផង។ អញ្ចឹង មិនដឹងទៅណាមែនទេ? មកភ្លក្សអាហារ នំប័ុង នឹងភេសជ្ចៈនៅ 5F Bakery & Coffee មក ញ៉ាំនៅហាងផ្ទាល់ក៏បាន ខ្ចប់ទៅផ្ទះក៏បាន នៅចាំអីទៀត។




ហាង 5F Bakery & Coffee
ទីតាំង៖ ផ្លូវ ៧ មករា (វិទ្យាល័យអង្គរ) ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប
លេខទូរស័ព្ទ៖ 012 555 910 | 081 555 910
វីដេអូ៖