នឿយហត់ អស់កម្លាំង បន្ទាប់ពីដើរកំសាន្តបែបនេះ ប្រាកដណាស់ត្រូវតែរក អាហារឆ្ងាញ់ៗ ដើម្បីប៉ូវកម្លាំង បើបានភ្លក្ស អាហារ របស់ភោជនីយដ្ឋាន Royal Spice ស្ថិតនៅក្នុងសណ្ឋាគារសាបារា អង្គរ រីសត និង ស្ប៉ា ក្នុងក្រុងសៀមរាប ច្បាស់ណាស់ថា ពិតជាត្រូវចិត្ត ជាប់អារម្មណ៍ ដិតដាមជាមួយរសជាតិ ដ៏បិុនប្រសប់របស់ហាងនេះជាក់ជាមិនខាន។




ភោជនីយដ្ឋាន Royal Spice នឹងផ្ដល់ជូននូវអាហារទាំងបីពេល ប្រកបដោយរសជាតិដ៏ឈ្ងុយឆ្ងាញ់ ជាមួយចុងភៅមានជំនាញច្បាស់លាស់ មិនថាម្ហូបខ្មែរ ឫ ម្ហូបអ៊ឺរ៉ុប និង មុខម្ហូបបែបច្នៃប្រឌិតថ្មីៗ សុទ្ធតែមិនធ្វើអោយលោកអ្នកខកបំណងឡើយ។ សម្រាប់គ្រឿងផ្សំវិញសុទ្ធតែថ្មីៗស្រស់ៗ ផ្ដោតសំខាន់ទៅលើសុខភាព និងអនាម័យ ព្រមទាំងរសជាតិនៃការច្នៃប្រឌិតជាចំបង បើបានអមជាមួយ Wine និង Cocktail ពិសេសជាច្រើនប្រភេទទៀត កាន់តែអ៊ែម។





ចំពោះភ្ញៀវខាងក្រៅ ក៏ដូចជាភ្ញៀវដែលស្នាក់នៅក្នុងសណ្ឋាគារ សាបារា អង្គរ រីសត និង ស្ប៉ា សុទ្ធតែអាចរីករាយទទួលបានការបម្រើជូននូវសេវាកម្មម្ហូបអាហារ ដែលស្ថិតនៅក្នុងបរិយាកាស ស្ងប់ស្ងាត់ រ៉ូមែនទិច និង សេវាកម្មលំដាប់ខ្ពស់បែបនេះបានដូចគ្នា។ រីឯភ្ញៀវដែលចូលចិត្តធ្វើម្ហូបវិញ ពីភោជនីយដ្ឋាន Royal Spice ក៏មានរៀបចំបម្រើជូននូវសេវាកម្ម Cooking Class ផងដែរ។ សម្រាប់ភ្ញៀវដែលស្នាក់នៅក្នុងសណ្ឋាគារ សាបារា អង្គរ រីសត និង ស្ប៉ា នឹងទទួលបានការបញ្ចុះតម្លៃ ១៥% ចំពោះអាហារ និង ភេសជ្ចៈពី ភោជនីយដ្ឋាន Royal Spice ។







ភោជនីយដ្ឋាន Royal Spice
លេខទូរស័ព្ទ៖ 063 766 227 | 011 588 862
ទីតាំង៖ ក្នុងសណ្ឋាគារ សាបារា អង្គរ រីសត និង ស្ប៉ា សង្កាត់ស្វាយដង្គុំ សៀមរាប (ខាងកើតភូមិវប្បធម៌)
ផែនទី៖ https://her.is/2O0kiLv
វីដេអូ៖