ហាងបង្អែម និងកាហ្វេ ដ៏ពេញនិយមបំផុតពីប្រទេសកូរ៉េខាងត្បូងបានមកដល់ប្រទេសកម្ពុជាហើយ ជាមួយរសជាតិដ៏ប្លែក ខុសពីរសជាតិទឹកកកឈូសធម្មតា ដែល Sulbing នឹងធ្វើអោយអារម្មណ៍របស់អ្នកកាន់តែស្រស់ស្រាយពីទឹកកកព្រិលរសជាតិដើមរបស់ប្រទេសកូរ៉េខាងត្បូង គ្រាន់តែដាក់ចូលក្នុងមាត់ភ្លាមមានអារម្មណ៍ស្រស់ស្រាយតែម្ដង!



ជាមួយការបើកដំណើរការសាខាដំបូងរបស់ Sulbing ដែលមានទីតាំងបើកនៅទល់មុខផ្សារធីខេ (TK Avenue) បាននាំមកជូននូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ពីបង្អែមប៊ីងស៊ូ នំប៉័ងអាំង ដូចជា Injeolmi Sulbing, Green Tea Chocolate Sulbing, Melon Sulbing, Mozzarella Cheese Toast, Injeolmi Toast, Cheese Tteokbokki Pizza រួមមានភេសជ្ជៈជាច្រើនមុខទៀត!



នៅចាំអង្កាលទៀត គ្រាន់តែទិញនំប័ុង ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ១១ ព្រឹក និងទទួលបាន ភេសជ្ចៈមួយកែវភ្លាមដោយមិនគិតថ្លៃ។ ទៅសាកទឺកកកឈូសដែលល្បី រសជាតិដើមរបស់កូរ៉េម្ដងមើល៍ យ៉ាងម៉េចដែរ? ទាំងរូបរាងខ្យូតៗ ព្រមទាំង រសជាតិរបស់ផ្លែឈើស្រស់ៗ គួបផ្សំជាមួយទឹកដោះគោស្រោចស្រពពីលើទៀត ពិតជាអ៊ែមហ្មង! ណាត់គ្នាទៅសាកណា ទំនងបែបនេះហើយ មិនសាកមិនបានទេ។
បញ្ចាក់៖ ប្រូម៉ូសិនទិញនំប័ុងថែមភេសជ្ចៈចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១ ព្រឹក លោកអ្នកក៏អាចវេចខ្ចប់យកទៅផ្ទះក៏បានដែរ។




ហាង Sulbing Dessert and Cafe
ទីតាំង៖ ទល់មុខផ្សារធីខេ ផ្លូវលេខ 516 សង្កាត់ទួលគោក បើកពីម៉ោង 8 ព្រឹកដល់ម៉ោង 10 យប់
លេខទូរស័ព្ទ៖ 010 98 88 29
វីដេអូ៖