មិនបាច់ពិបាកគិតរឿងឆ្ងាយពី Pub Street ទេ អ្នកដែលស្នាក់នៅទីនេះពិតជាពេញចិត្ត ព្រោះអីប្រហែល ៥ នាទីដើរពី Villa Wat Damnak Hotel តែប៉ុណ្ណោះនឹងទៅដល់Pub Street ទាំងរចនាបថ ព្រមទាំងបរិយាកាសបែបខ្មែរ ក៏ដូចជាសេវាកម្មជាច្រើនរបស់សណ្ឋាគារមួយនេះ នឹងធ្វើអោយថ្ងៃសម្រាកកំសាន្តរបស់អ្នកកាន់តែមានន័យ។
ស្ថិតនៅភូមិវត្តដំណាក់ ឃុំសាលាកំរើក ខេត្តសៀមរាប សណ្ឋាគារ Villa Wat Damnak ត្រៀមរៀបចំរួចជាស្រាច់ដើម្បីស្វាគមន៍ការមកស្នាក់នៅរបស់លោកអ្នក។ មិនត្រឹមតែមានភោជនីយដ្ឋានបម្រើជូនអាហារបែបខ្មែរ អឹរ៉ុប និង អាស៊ី ពី សណ្ឋាគារ Villa Wat Damnak ក៏មានជាសេវាកម្ម ស្ប៉ា ម៉ាស្សា សូណា ស្ទីម Jacuzzi អាងហែលទឹកចំនួនពីរ និងសេវាកម្មទទួលភ្ញៀវពីអាកាសយានដ្ឋានទៀតផង។
សម្រាប់បន្ទប់ពីសណ្ឋាគារ Villa Wat Damnak មានជាប្រភេទ Deluxe (Residence), Superior ( Small Villa) និង Suite ដែលបានកំណត់តម្លៃតាមរដូវកាលដូចជា សម្រាប់ខែ មេសា ដល់ ខែ កញ្ញា ប្រភេទ Villa មានតម្លៃ 22$ អាចគេងបាន ២ នាក់។ ប្រភេទ Residence តម្លៃ 25$ – 28$ Residence Family 35$ – 38$និងប្រភេទ Family Villa តម្លៃ 30$។ ចំពោះខែ តុលា ដល់ ខែ មីនា វិញ ប្រភេទ Villa តម្លៃ 38$ Villa Family 48$ Residence 38$ Residence Family 48$ កាន់តែពិសេសសម្រាប់គូស្នេហ៍ ក៏មានរៀបចំជាសេវាកម្ម Honeymoon ជូនថែមទៀតផង។
សណ្ឋាគារ Villa Wat Damnak
ទីតាំង៖ ភូមិវត្តដំណាក់ ឃុំសាលាកំរើក ខេត្តសៀមរាប
លេខទូរស័ព្ទ៖ 069 663 864
វេបសាយ៖ http://www.villawatdamnak.com
ផែនទី៖ https://goo.gl/maps/gSVw7kgpJSw
តម្លៃ៖ សម្រាប់ខែ មេសា ដល់ ខែ កញ្ញា
Villa មានតម្លៃ 22$ អាចគេងបាន ២ នាក់
Residence តម្លៃ 25$ – 28$
Residence Family 35$ – 38$
Family Villa តម្លៃ 30$។
ចំពោះខែ តុលា ដល់ ខែ មីនា
Villa តម្លៃ 38$
Villa Family 48$
Residence 38$
Residence Family 48$
វីដេអូ៖