ម៉ោះៗ ជិតដល់ថ្ងៃ Halloween ហើយ មានគម្រោងទៅណាដែរ? ម៉េចមិនគិតនាំគ្នាទៅ ញ៉ាំស៊ុបកង្កែបក្ដៅៗ នៅ Col Frog Seafood ទៅ? នៅទីនោះមានរៀបចំជាពិសេសសម្រាប់ថ្ងៃ Halloween បន្ថែមពីនោះមាន តារា ល្បីៗចូលរួមទៀតផង។ នៅចាំអីទៀត? ជួបជុំគ្នា ញ៉ាំអាហារបណ្ដើរ ស្ដាប់ភ្លេងពិរោះៗទៀត មិនគួរមើលរំលងទេ។
ដូចដែលអតិថិជន របស់ Col Frog Seafood ធ្លាប់បានដឹងហើយ ស៊ុបកង្កែបនៅទីនេះ រសជាតិមិនដូចទៅនិឹងស៊ុបផ្សេងៗនោះទេ ក៏ព្រោះតែរូបមន្តធ្វើរបស់ស៊ុបកង្កែបនេះផ្ទាល់បាននាំមកពីប្រទេសចិន ប្លែកណាស់ មិនងាយមានទេ មិនតែប៉ុណ្ណោះ មានអាហារច្រើនមុខណាស់ គ្រឿងសមុទ្រស្រស់ៗ ម្ហូបក៏មានច្រើនមុខដែរពិតជាស័ក្តិសមសម្រាប់ការជួបជុំមិត្តភ័ក្រ ក្រុមគ្រួសារតែម្តង។
ពេលថ្មីៗនេះ Col Frog Seafood ទើបតែ បង្កើតសាខាថ្មីមួយទៀតនៅ ម្ដុំទួលស្វាយព្រៃ កាន់តែធំទូលាយ បរិយាកាសក៏ស្រស់ស្រាយ មានទាំងអាហារពេលព្រឹក ពេលថ្ងៃ នឹងពេលល្ងាចជាច្រើនមុខ ច្រើនជម្រើស ងាយស្រួលក្នុងការចតយានយន្ត ព្រមទាំងមានទទួលរៀបចំពិធីជប់លៀង ខួបកំណើតថែមទៀតផង។
ហាង Col Frog Seafood
លេខទូរស័ព្ទ៖ 078 908 889 |086 908 889
ទីតាំង៖ ដីឡូ ១១៥ ផ្លូវ ៣៤៨ សង្កាត់ទួលស្វាយព្រៃ ខ័ណ្ឌ ចំការមន ( បត់តាមការ៉ាស់សាំង តូតាល់)
វីដេអូ៖