ម៉ោះ! មកហុតស៊ុបក្ដៅៗរសជាតិដើមពីប្រទេសជប៉ុន មិនត្រឹមតែប្លែកមាត់ជាមួយរសជាតិស៊ុបផ្សិតដែលមានសាខាជាច្រើននៅបណ្ដាប្រទេសនៅអាស៊ីប៉ុណ្ណោះទេ ថែមទាំងជំនួយសុខភាពថែមទៀតផង។
ភោជនីយដ្ឋាន ស៊ុបរសជាតិដើមពីជប៉ុនដែលមានឈ្មោះល្បីល្បាញនៅក្នុងអាស៊ីដែលមានបម្រើនូវស៊ុប សាប៊ុ សាប៊ុ (Shabu-Shabu) , ស៊ុគិយ៉ាគិ (Sukiyaki) និង វ៉ាហ្វុគីមឈី (Wafu Kimchi) ព្រមទាំងស៊ុបផ្សិតដែលទទួលបានការគាំទ្រយ៉ាងខ្លាំង គឺស៊ុបរសជាតិផ្សិត (Wafu Mushroom) ដែលចម្រាញ់ ពីផ្សិត ជាជំនួយដល់សុខភាពដូចជាជួយផ្ដល់ ប្រូតេអ៊ីន ប៉ូតាស្យូម វីតាមីនC ជាតិដែក និងអាហាររូបត្ថម្ភជាច្រើនទៀតដល់សារពាង្គកាយ ជាពិសេស អាចជួយសំរួលក្នុងការបន្ទោរបង់ លាងសម្អាតពោះវៀន និងជាតិពុលក្នុងខ្លួន។
រូបមន្តពិសេសដើម្បីបង្កើនរសជាតិមួយកម្រិតទៀតរបស់ ស៊ុប ស៊ុគិយ៉ាគិ (Sukiyaki)នោះ គឺបានប្រើប្រាស់ពង់មាន់ស្រស់ (pasteurized eggs) ដើម្បីធ្វើជាទឹកជ្រលក់។ លោកអ្នកក៏អាចរីករាយជាមួយ សាច់គោ សាច់ជ្រូក និងសាច់ចៀម ដែលត្រូវបាននាំចូលពីប្រទេសអាមេរិច និង អូស្រ្តាលី។ ព្រមជាមួយគ្រឿងបន្ថែមទៀតដូចជា បាយ Udon និង Ramen ចម្អិនថ្មីសម្រាប់ញ៉ាំជាមួយស៊ុប និងបន្លែស្រស់ៗជាច្រើនប្រភេទផ្សេងទៀត។
ហាង Mo-Mo-Paradise
បើក៖ 11:00AM – 2:30PM និង 5:00PM – 10:00PM
លេខទំនាក់ទំនង៖ (855) 98 393 888 / (855) 85 393 888
ទីតាំង៖ ផ្ទះលេខ 219 ផ្លូវលេខ 51 សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ
វីដេអូ៖