ឃ្លានសាច់អាំងរសជាតិដើមបែបកូរ៉េ តែមិនដឹងទៅរកនៅឯណា មែនទេ? តែពេលនេះលែងជាកង្វល់ហើយ មិនបាច់ជិះយន្តហោះដល់កូរ៉េអីទៀត ព្រោះភោជនីយដ្ឋានសាច់អាំងកូរ៉េដ៏ល្បី មានសាខាដល់ទៅជាង 300 នៅតាមបណ្ដាប្រទេសនានា បានមកដល់កម្ពុជា ព្រមទាំងត្រៀមបង្ហាញខ្លួនក្នុងសាខាថ្មីថែមទៀតផង។
ភោជនីយដ្ឋាន សររ៉េ បម្រើជូននូវសាច់អាំងច្រើនជម្រើស ចង់បានជាសាច់ប្រឡាក់រសជាតិបែបណាក៏បាន ជាពិសេសនោះគឺរសជាតិប្រឡាក់បែបកូរ៉េពិតៗ ចំណែកឯទឹកជ្រលក់វិញ មានដល់ទៅ ៣ ប្រភេទដូចជា ទឹកជ្រលក់អំបិលម្រេចលាយទឹកល្ង ទឹកប៉េងប៉ោះ និង ផ្សៅសណ្ដែកកិន។ លើសពីនោះសាច់ ហ្គាលមេហ្គី (Galmaegisal) ក៏ជាសាច់ដែលអ្នកមិនគួរមើលរំលងដែរ ព្រោះសាច់នេះមានតែ 250 ក្រាមក្នុងជ្រូកមួយក្បាល ហើយកាលពីបុរាណកាល មានតែស្ដេចរបស់ប្រទេសកូរ៉េនោះទេដែលអាចសោយបាន។
មិនបាច់បារម្ភពីក្លិនផ្សែងជាប់ខ្លួនទេ នៅទីនោះមានបំពង់ប៊ឺតផ្សែងដ៏ទំនើបដោយមិនឲ្យលោកអ្នកធុំក្លិនខ្លួនឡើយ។ របៀបញ៉ាំ របៀបអាំង ក៏ដូចជាជន្ទៀសអាំងសាច់ 2 ប្រភេទនឹងជួយរក្សារសជាតិដើមរបស់សាច់ ហើយបុគ្គលិករបស់ហាងនឹងរៀបចំ ផ្លាសប្ដូរជន្ទៀសអាំង និងប្រាប់ពីរបៀបអាំងប្រចាំហាងឲ្យឆ្ងាញ់ជូនលោកអ្នក។ ។ បើមិនចង់ពិបាកហៅច្រើន លោកអ្នកក៏អាចហៅជាឈុតដែលសាច់នឹងបន្លែបានដាក់រៀបលើចានរូបរាងសត្វតាមឈុតសាច់ដែលអ្នកបានកុម្ម៉ង់ ជាមួយឈីសទៀតកាន់តែអ៊ែម។
ក្រៅពីសាច់អាំង នៅមានជម្រើសអាចញ៉ាំអាហារកូរ៉េចម្រុះមុខ មិនត្រឹមតែជាស៊ុបគីមឈី បាយមូលកូរ៉េ ប៊ីប៊ីមប៉ាប់ មីចាចាំង មីហិរកូរ៉េគ្រឿងសមុទ្រ មីទឹកកកម៉ាក់គុសុ ស៊ុបតៅហ៊ូ ឆាមីសួរប្រពៃណីកូរ៉េ ឬតុប៉ុកគីជាមួយមី សុទ្ធតែអាចរកបាននៅទិនេះជាមូយរសជាតិដើមពីកូរ៉េទាំងអស់។ បន្ថែមពីនោះ រាល់ការកុម៉្មង់សាច់ BBQ នឹងទទួលបានអាហារបន្ទាប់បន្សំរបស់កូរ៉េ (Banchan) ពី សររ៉េ (Seorae)ថែមទៀតផង ។
ហាង សររ៉េ
ទីតាំង៖ ផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទី ២ និង ត្រៀមបើកសាខាថ្មីនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី ២
ក្នុងពេលឆាប់ៗនេះ
លេខទូរសព្ទ័៖ 010700800
វីដេអូ៖