ថៃ៖ តារាចម្រៀង និងជាតារាសម្ដែង វ័យ៤៥ឆ្នាំ ម្នាក់ឈ្មោះ Kejmanee Wattanasin បានធ្វើឱ្យហ្វ៊ែនៗចាប់អារម្មណ៍ដោយមិនដឹងថា រូបផ្ដោតលើសត្វឆ្មា ឬបង្គន់ស្បែករបស់នាង ។
រូបនោះបានធ្វើឱ្យហ្វ៊ែនៗប្លែកចិត្តខ្លាំងចំពោះនាងដែលផ្ទះរបស់នាងក្នុងត្រកូលគ្រួសារ Wattanasin ជាផ្ទះដែលមានតម្លៃថ្លៃខ្លាំងប្រមាណ៥០លានបាតថៃឯណោះ ដែលបានមកពីកម្លាំងញើសឈាមរវាងនាង និងស្វាមី
ថ្មីៗនេះ Kejmanee Wattanasin បានផុសរូបសត្វឆ្មា ដែលនៅក្នុងបន្ទប់ទឹកកំពុងឈរនៅលើបង្គន់ស្បែកដ៏ទន់ ពណ៌ត្នោត រួមនឹងមានកន្លែងដាក់គងដៃពីលើទៀតផង មើលទៅប្រណីត ស្កឹមស្កៃ និងថ្លៃខ្លាំងណាស់ ដោយបង្គន់ប្រភេទនេះមានតម្លៃខ្ទង់៦ម៉ឺនបាតថៃទៀតផង ។ រឿងនេះបានធ្វើឱ្យហ្វ៊ែនៗភ្ញាក់ផ្អើលខ្លាំងជាមួយនឹងបង្គន់ដូចបល្ល័ង្កនោះរហូតធ្វើឱ្យគេភ្លេចមើលឆ្មាដែលនៅពីលើបង្គន់នោះទៅ ៕
ប្រភព ៖ posttoday , កែសម្រួលដោយ ៖ សំណាង