ឃ្លានញ៉ាំស្តេកដែរអត់? តោះគិតសាកស្តេកសាច់គោញូវហ្សេឡេនម្តងហី នៅម្តុំសាលាវា៉ន់ដានេះតើស ភោជនីយដ្ឋាន Virgo Lunch & Steak បើកបម្រើជូននូវស្តេកសាច់គោញូវហ្សេឡេន ដែលមានគុណភាព និងតម្លៃសមរម្យថែមទៀតផង។
ក្រៅពីស្តេក ពីភោជនីយដ្ឋាន Virgo Lunch & Steak ផ្តល់ជូននូវអាហារថ្ងៃត្រង់កុម្មង់ បែបខ្មែរដែលមានរសជាតិឆ្ងាញ់ពិសារ និងមានច្រើនជម្រើសថែមទៀតផង។ រាល់ការចម្អិនផ្តោតសំខាន់ទៅលើជីវជាតិ និងសារធាតុចិញ្ចឹមរបស់អាហារ ជ្រើសរើសបន្លែ ផ្លែឈើ គ្រឿងទេសថ្មីៗស្រស់ៗយកមកធ្វើជាអាហារ ផ្តល់នូវរសជាតិឆ្ងាញ់ប្លែក។
ភោជនីយដ្ឋាន Virgo Lunch & Steak មានកន្លែងធំទូលាយ ងាយស្រួលក្នុងការជជែកពិភាក្សាការងារ ការសិក្សា ហើយអាចទទួលទានអាហារយ៉ាងឆ្ងាញ់ពិសា មិនថាអាហារកុម្មង់ ឬស្តេកសាច់គោញូវហ្សេឡេនរសជាតិពិតជាឆ្ងាញ់ប្លែកតែម្តង។ មិនតែប៉ុណ្ណោះសម្រាប់លោកអ្នកដែលខកខានមិនបានមកញ៉ាំនៅហាងផ្ទាល់លោកអ្នកក៏អាចធ្វើការកុម្មង់បាន សម្រាប់ហាង ជ្រើសរើសការវេចខ្ចប់ដោយប្រអប់ មិនមានជាតិផ្លាស្ទិក និងកាត់បន្ថយកាកសំណល់ផ្លាស្ទិកពីការប្រតិបត្តការអាជីវកម្ម ហើយមិនប៉ះពាល់ដល់សុខភាពថែមទៀតផង។
ភោជនីយដ្ឋាន Virgo Lunch & Steak
ទីតាំង៖ ផ្ទះលេខ ៥ ផ្លូវ ១៨៥ ក្រោយសាលាវ៉ាន់ដា ជិត Moto cafe
លេខទូរស័ព្ទ៖ 017 847 344
វីដេអូ៖