ថៃ៖ ធ្វើយ៉ាងណាខ្លះទៅទើបនៅរក្សាសម្រស់បានស្អាតហើយក្មេងយ៉ាងនេះ នៅពេលដែលតារាទាំងនេះមានវ័យ ៥០ ឆ្នាំឡើងហើយ ហើយអ្នកខ្លះក៏ចូល ៦០ ទៀតផង។ មុខមាត់ ពិតជាមិនអាចប្រាប់ពីអាយុបានមែន ព្រោះមិននឹងស្មានថា តារារៀមច្បងទាំងនេះនៅតែស្រស់ស្អាតក្មេងជាងវ័យដដែល ។
8/. Ornapha Krisadee
វ័យ ៦៥ ឆ្នាំហើយ សម្រាប់នារីម្នាក់នេះ នាងជាមនុស្សពូកែ និងមានសមត្ថភាពពិតៗ ដែលធ្វើបានគ្រប់យ៉ាងក្នុងវិស័យសិល្បៈថៃ និងជាអ្នកដែលសិល្បករជំនាន់ក្រោយគោរពយ៉ាងខ្លាំង។ ទោះជាពេលនេះវ័យ ៦៥ ទៅហើយក្ដី ក៏អ្នកសម្ដែងជំនាន់ក្រោយជាច្រើននាក់ច្រណែននឹងសម្រស់របស់នាងណាស់ ព្រោះមើលទៅដូចកាលពី ៤០ មុនអ៊ីចឹង ។

7/. Mayura Sawetsila
វ័យ ៦១ ឆ្នាំហើយ សម្រាប់តារាសម្ដែង និងពិធីការិនីរូបនេះ។ នាងមានអាជីពជាពិធីករមកជាង ២០ ឆ្នាំហើយ និងក៏ជាតារាសម្ដែងដែលមានថ្វីដៃសម្ដែងយ៉ាងល្អ។ ឆ្នាំនេះ ៥១ ឆ្នាំក្ដី តែនៅតែស្រស់ស្អាតរហូត។

6/. Penpak Sirikul
វ័យ ៥៨ ឆ្នាំ មានអាជីពជាតារាសម្ដែងដ៏ប៉ិនប្រសប់ និងបានធ្វើឱ្យអ្នកដឹកនាំរឿង ជាច្រើននាក់ចង់បាននាងទៅសម្ដែងជាខ្លាំង។ ក្នុងឆ្នាំ ២០១៩ នេះ តាយ មានរឿងដែលខ្លួនសម្ដែងចំនួន ៨ រឿងសម្រាប់ឱ្យទស្សនិកជនបានឃើញ ហើយអ្នកណាដែលនឹកដល់តារារូបនេះ ក៏សូមតាមដានរឿងរបស់គាត់ទាំងអស់គ្នា។

5/. Sinjai Plengpanich
វ័យ ៥៤ ឆ្នាំ ជាតារាសម្ដែងដែលនៅក្នុងរង្វង់សិល្បៈយ៉ាងយូរ បើទោះជាអាយុរបស់នាង ធ្វើឱ្យនាងទទួលបានការសម្ដែងជាតួឯកតិចក្ដី តែភាពស្រស់ស្អាតរបស់នាងក៏មិនបានថយចុះដែរមែនទេ? ហើយសមត្ថភាពរបស់នាង ក៏អាចពិសោធឱ្យដឹងថានាងជាតួម្ដាយដ៏ឆ្នើមម្នាក់របស់រង្វង់សិល្បៈថៃ។

4/. Aphiradi Phawaphutanon
វ័យ ៥៤ ឆ្នាំ អ្នកសម្ដែងដ៏ប៉ិនប្រសប់ម្នាក់ដែលទោះជាសម្ដែងជាតួអង្គអ្វី ក៏នាងអាចសម្ដែងបានយ៉ាងល្អ។ ទោះជាឆ្នាំនេះវ័យ ៥៤ ហើយក្ដី ក៏ការសម្ដែងជាតួកាច ចិត្តអាក្រក់នោះ នៅតែដក់ជាប់ក្នុងដួងចិត្តទស្សនិកជនរហូត។

3/. Christina Aguilar
វ័យ ៥៣ ឆ្នាំ បើវិលត្រឡប់ទៅអតីតកាល នាងជាតារាចម្រៀងដំបូងម្នាក់នៅថៃដែលមានការលក់ថាសចម្រៀងបានដល់ខ្ទង់លាន។ ពីពេលនោះមកដល់ឥឡូវ នាងបានចូលវ័យខ្ទង់ហាហើយក្ដី តែនាងនៅតែស្អាត និងពូកែខ្លាំងដដែល។

2/. Papassara Techapaibun
វ័យ ៥០ ឆ្នាំ តារាសម្ដែងរូបនេះ ធ្លាប់ជា Miss Thailand World 1988 ផងដែរ។ សម្រស់របស់នាងក៏នៅតែស្រស់ដដែល បើទោះជានាងឈានចូលអាយុ ៥០ ហើយក្ដី។

1/. Mai Charoenpura
វ័យ ៥០ ឆ្នាំ សម្រាប់តារាសម្ដែងដែលកំពុងល្បីខ្លាំងតាមរយៈតួម្ដាយរឿង «អន្លង់កម្ម» នាពេលចុងក្រោយនេះ។ នាងបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ និងសរសើរពីទឹកដៃសម្ដែងរបស់នាងខ្លាំងមែនទែន។ ទោះជាពេលនេះ ៥០ ហើយក្ដី តែនាងនៅតែមើលទៅស្អាត សិកស៊ី មិនចាញ់តារាវ័យក្មេងឡើយ៕

ប្រភព ៖ thaimarketing , កែសម្រួលដោយ ៖ សំណាង