ថៃ៖ ជាភ័ព្វសំណាងណាស់សម្រាប់តារាសម្ដែងស្រីទាំង៧រូបនេះដែលបានរៀបការនឹងសេដ្ឋីឬមហាសេដ្ឋីនោះធ្វើឱ្យមានសុភមង្គលក្នុងគ្រួសារ ។
1/. Nune Woranuch
Nune បានរៀបការជាមួយនឹងអ្នកជំនួញថៃលោក Todd Piti នៅឆ្នាំ ២០០៩។ ពួកគេបានស្គាល់គ្នាដោយសារក្រុមហ៊ុនរបស់លោក Todd បានឧបត្ថម្ភដល់កម្មវិធីប្រកួត Beauty Pafeant Contest ដែលនាងបានធ្វើជាពិធីការិនី ។

2/. Aimee Morakot
Amiee បានរៀបការជាមួយផលិតករភាពយន្តលោក James Jirayuth ក្នុងឆ្នាំ ២០១៥ ។ បច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុសម្នាក់ ។

3/. Ning Panita
Ning Panita បានរៀបមង្គលការនឹងលោក Jin Jarin នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១ ។ នាងមានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះ Nong Nirin។

4/. Noey Chotika
តារាសម្ដែងដ៏ស្រស់ស្អាតមួយរូបនេះ បានរៀបការនឹងមិត្តប្រុសរូបសង្ហារបស់នាងឈ្មោះ Arm Maneechy កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ។ Noey Chotika មានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះ Nong Akin ។

5/. Chompoo Araya
នាងបានរៀបការនឹងលោក Nott Vitsarut កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ ។ សព្វថ្ងៃ Chompoo មានកូនភ្លោះប្រុស២នាក់ ។

6/. Tak Bongkod
តារាសម្ដែងរូបនេះបានរៀបការនឹងសេដ្ឋី Chao Sua Boon Chai កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ ។

7/. Margie Rasri
Margie បានរៀបការជាមួយនឹងលោក Pok Passakorn កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ។ បច្ចុប្បន្ន ពួកគេមានកូនភ្លោះពីរនាក់ផងដែរ៕

ប្រភព ៖ Thaiupdate , កែសម្រួលដោយ ៖ សំណាង