ថៃ៖ គូស្នេហ៍តារា៨គូរបស់ថៃដែលបានជួបឧបសគ្គលំបាកបំផុតសម្រាប់ជីវិតគូរបស់ពួកគេនោះគឺ ការដែលមានការមិនពេញចិត្តពីខាងគ្រួសារ ។ ស្នេហាក៏មិនប្រាកដថា ជាការស្រឡាញ់ពេញចិត្តតែសម្រាប់មនុស្សពីរនាក់នោះដែរ ព្រោះវាក៏អាចពាក់ព័ន្ធនឹងមិត្តភក្តិ ញាតិមិត្ត និងមនុស្សនៅក្នុងគ្រួសារទៀតដែរ ដែលវាជារឿងធ្វើឱ្យមានការពិបាកចិត្តខ្លាំងជាក់ស្ដែងដូចតារាថៃ៨គូខាងក្រោមនេះ ៖
8/. Sarunrat Visutthithada និង Matthew Deane
គូស្នេហ៍តារាចម្រៀងរវាងនាង លីឌា និងលោក មែទធិវ មុននឹងមានគ្រួសារដែលកក់ក្ដៅរាល់ថ្ងៃនេះ ទាំងពីរនាកត្រូវពិសោធនូវក្ដីស្នេហ៍ពិតដែលមានឱ្យគ្នា ឱ្យគ្រួសារបានឃើញ។ ដោយពីមុនខាងប្រុសធ្លាប់មានព័ត៌មានថាជាព្រាននារី ឬជាប្រុសស្រឡាញ់ប្រុសជាដើម ទើបធ្វើឱ្យគ្រួសារខាងស្រីមិនសូវពេញចិត្តប៉ុន្មានឡើយ។
7/. Dome Pakorn និង Metal
មានកូនស្រីស្អាតដូចនាង Metal ធ្វើឱ្យឪពុកនាងមានការហួងហែងជារឿងធម្មតា។ មុននឹងកំលោះ Dome តារាចម្រៀងមកដល់ដំណាក់កាលនេះបាន ខាងឪពុកខាងស្រីក៏មិនសូវពេញចិត្តនឹងលោកដែរ ទើងធ្វើឱ្យខាងប្រុសត្រូវប្រើពេលវេលាដើម្បីពិសោធក្ដីស្នេហ៍ពួកគេ ព្រោះកន្លងមកខាងប្រុសក៏ធ្លាប់មានរឿងអាស្រូវជាច្រើន តែចុងក្រោយស្នេហ៍ពិតនិងអំពើល្អក៏ឈ្នះអ្វីៗគ្រប់យ៉ាង។
6/. Worrawech Danuwong និង Ungsumalynn Sirapatsakmetha
សម្រាប់រូបលោក Worrawech ជាតារាសម្ដែងនិងជាអ្នកដឹកនាំ ធ្លាប់ត្រូវបានគ្រួសារខាងស្រី មិនពេញមកដែរ ព្រោះដោយសារពេលមុនលោកធ្លាប់មានព័ត៌មានជាមួយមនុស្សស្រីជាច្រើន តែរូបលោកបានពិសោធឱ្យខាងគ្រួសារខាងស្រីឃើញថាលោកស្រឡាញ់ Ungsumalynn ពិតមែន។
5/. Pornchita na Songkhla និង Baromwut Hiranyatsathiti
មនុស្សជាច្រើនបានគិតថាគូស្នេហ៍មួយគូនេះមិនអាចទៅរួចផងដែរ ព្រោះខាងស្រី នាង Pornchita ជាតារាជួរមុខនោះ។ គ្រួសារខាងស្រីក៏មិនសូវពេញចិត្តនឹងលោក Baromwut ដែរ ដែលភាពជាព្រាននារីរបស់លោកក៏ជាបញ្ហាមួយដែរ តែពួកគេក៏អាចឆ្លងកាត់មកបាន ហើយបច្ចុប្បន្នពួកគេមានកូន ២ នាក់ផងដែរ។
4/. Suvanant Kongying និង Danuporn Punnakanta
កាលពីមុនអ្នកម្ដាយរបស់ខាងប្រុស Danuporn មិនចូលចិត្តនាង Suvanant ឡើយ ព្រោះធ្វើខ្លួនជាមនុស្សល្បី អំនួត និងមិនគោរពចាស់ទុំ រហូតដល់ពេកមុនរៀបការ ខាងស្រីបានចូលទៅក្រាបសុំទោសនូវរឿងដែលធ្វើខុស ហើយម្ដាយខាងប្រុសក៏ធ្លាប់ដាស់តឿនដែរ និងមិនព្រមចូលរួមពិធីមង្គលទៀតផង។
3/. Warattha Imraporn និង Rit Kachai
ពួកគេទាំងពីរបានទាក់ទងគ្នាបានមួយរយៈហើយ ដែលក្ដីស្នេហ៍របស់ពួកគេមើលទៅល្អូកល្អឺនណាស់ រហូតខាងប្រុសគឺលោក Rit Kachai បានលុតជង្គង់សុំរៀបការទៀតផង។ តែមង្គលការអ្នកទាំងពីរអាចនឹងមិនទាន់បានទេ ព្រោះមានព័ត៌មានថាម្ដាយខាងប្រុសមិនសូវពេញចិត្តនឹងនាង Warattha ប៉ុន្មានឡើយ ដល់ថ្នាក់មានពាក្យសម្ដីថាបើមិនបែកគ្នា គឺអាចនឹងកាត់ចេញពីកេរមរតកទៀតផង។
2/. Panthorthong Boonthong និង Nut
សម្រាប់តារាសម្ដែងស្រីនាង Panthorthong ដែលពេលជួបគ្នាដំបូងជាមួយនឹងលោក Nut មេបញ្ជាការទ័ពអាកាស នោះ គឺគ្រួសារខាងស្រីបានបើកភ្លើងខៀវឱ្យ តែក្រោយមកមិនយូរប៉ុន្មាន ម្ដាយរបស់ខាងស្រីមិនយល់ព្រមទទួលដោយកូនស្រីខ្លួនបានមានផ្ទៃពោះ និងមិនត្រឡប់មកផ្ទះ ៨ ខែ ហើយគិតថាអ្វីៗនឹងល្អឡើងវិញ។ តែចុងក្រោយ ទាំងសងខាងនៅតែមិនយលចិត្តគ្នា ធ្វើឱ្យឪពុករបស់ខាងស្រីចាញមកកាត់ផ្ដាច់ទំនាក់ទំនងនឹងនាង រួចព្រមឱ្យកូនស្រីដូរឈ្មោះនិងនាមត្រកូលទៀតផង។
1/. Songkran និង Peranee Kongthai
សម្រាប់តារាសម្ដែងស្រី Peranee និងកំលោះពោះម៉ាយលោក Songkran អ្នកជំនួញល្បីឈ្មោះ ដែលគ្រួសារខាងប្រុសមិនជាពេញចិត្តនឹងខាងស្រីនោះទេ រហូតដល់ឈប់តាមដានអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរវាងគ្នាទៀតផង៕
ប្រភព ៖ tvpoolonline , កែសម្រួលដោយ ៖ សំណាង