ស្តេក១ឈុត ថែមតែគុជ១កែវ ឆ្អែតពេញទំហឹងហើយអស់លុយក៏តិចទៀត ចាំដល់កាលណាក្រោយសាលាសន្ធរមុខយើងហ្នឹង ហាង MOJI tea-Steak & Spicy chicken ចង់ស្តេកក៏បាន ភ្លៅមាន់ស្លាបមាន់បំពងក៏បានមានគ្រប់មុខ ហើយទិញឈុតណាក៏មានថែមដែរ។



ដឹងកន្លែងច្បាស់នៅអ្នកម្តុំសន្ធរមុខ ហាង MOJI tea-Steak & Spicy chicken ក្រោយសាលាសន្ធរមុខផ្ទាល់ផ្លូវ 138 នេះឯង និយាយថាថែមនោះថែម ឈុតណាក៏ថែមដែរ មោះចឹង! មកដឹងថាគេថែមអី ៖ រាល់ការទិញស្តេក១ឈុត ឈុតណាក៏បាន ថែមជូនតែគុជ១កែវ ទិញមាន់៣ដុំ បូកជាមួយភីហ្សា១ ថែមជូនតែគុជ១កែវ ទិញកាហ្វេតែគុជ៣កែវ ថែមជូន១កែវដោយឥតគិតថ្លៃ ហើយសម្រាប់មុខម្ហូបវិញ គឺមានច្រើនមុខណាស់បុកល្ហុង Spicy chicken ភីហ្សា អាចជ្រើសតាមចំណូលចិត្ត ។



ហើយអ្វីដែលពិសេសសម្រាប់តែគុជវិញឡូវត្រង់យើងអាចច្នៃប្រឌិតរសជាតិដោយខ្លួនឯងផ្ទាល់ស្រលាញ់រសជាតិអីញ៉ាំហ្នឹងទៅ ជាដំបូងគឺត្រូវ យកកែវខ្លួនឯង ដួសគុជដាក់កែវម៉ាពេញចិត្តខ្លួនឯង ចុចទឹកកក រើសរសជាតិតែគុជមានរហូតដល់8រសជាតិដាក់ម៉ាពេញចិត្តខ្លួនឯង ហើយចុងក្រោយញ៉ាំខ្លួនឯងទៀត អត់មានអ្នកដណ្តើមទេកុំបារម្ភអី និយាយទៅគឺថាជម្រើសល្អតែម្តង អស់លុយតិចហើយឆ្អែតពេញទំហឹងហ្មង ចាំកាលទាន់គេនៅមានប្រូម៉ូសិនឆាប់ៗតិចណា!




ហាង MOJI tea-Steak & Spicy chicken
ទីតាំង៖ ក្រោយសាលាសន្ធរមុខផ្ទាល់ផ្លូវ 138
លេខទូរស័ព្ទ៖ 099 92 22 90
វីដេអូ៖