លេងសើចម៉េចបាន មីឆាប័ណ្ណធានា មិនឆ្ងាញ់ មិនខ្ចីយកលុយទេបាទ រសជាតិធានាជូនថាឆ្ងាញ់ប្លែកហ្មង!

ហាង មីឆាបណ្ណធានា

0
2030

មិនមែនលំៗណា មីឆាមានប័ណ្ណធានាជូនទៀត បើមិនឆ្ងាញ់គឺ មិនខ្ចីយកលុយទេ លក់ជាង១០មកហើយ បើម៉ូយវិញ អ្នកខ្លះមកញ៉ាំតាំងពីមិនទាន់មានប្តី មានប្រពន្ធ រហូតដល់មានហើយ មានទាំងកូន ឆ្លៀតនាំទាំងកូនមកញ៉ាំទៀតក៏មានដែរ ហើយបើនិយាយពីរសជាតិវិញគឺ ប្លែកខ្លាំងហ្មង ខុសពីមីឆាផ្សេងៗដែលធ្លាប់ញ៉ាំកន្លងមក ។

ហាង មីឆាបណ្ណធានា
ហាង មីឆាប័ណ្ណធានា
ហាង មីឆាបណ្ណធានា
ហាង មីឆាប័ណ្ណធានា

លេងសើចម៉េចបាន ជាមួយតាមីឆាប័ណ្ណធានា អ្នកណាមិនស្គាល់នោះម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត ស្ថិតក្នុងសង្កាត់វាលវង់ ភាគច្រើនមានអ្នកស្គាល់ច្រើនណាស់ គាត់លក់តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ននេះ ហើយគេចូលចិត្តរសជាតិមីឆារបស់គាត់ ដោយសាររសជាតិច្នៃចេញថ្នាំចិនសែ លាយជាមួយសៀងផ្អែមដែលគាត់សុំចែករសជាតិនេះពីកន្លែងលក់ថ្នាំចិនសែ ហើយគាត់យកមកធ្វើការច្នៃឆាជាមួយមី បង្កើតបានជារសជាតិថ្មីមួយបែបទៀត ខុសពីរសជាតិមីឆាធម្មតាដែលយើងធ្លាប់ពិសា ហើយអ្វីដែលប្លែកទៀតនោះ គឺនៅរ៉ឺម៉កម៉ូតូលក់មីឆារបស់គាត់មានបិតពាក្យស្លោកប្លែកៗច្រើនដូចជា៖ មានបណ្ណធានាពិសាមិនឆ្ងាញ់ ដូរយកលុយវិញ , ថ្ងៃនេះថ្ងៃស្អែកសូមកុំអោយជួបសង្សាក្បត់ចិត្ត និយាយទៅចេញមកប្លែកបស់គាត់ហ្មង។

ហាង មីឆាបណ្ណធានា
ហាង មីឆាប័ណ្ណធានា
ហាង មីឆាបណ្ណធានា
ហាង មីឆាប័ណ្ណធានា

សម្រាប់អ្នកដែលចង់ទៅសាក​មីឆានៅកន្លែងគាត់ សូមអធ្យាស្រ័យផងប្រហែលជាត្រូវរងចាំបន្តិចហើយណា ដោយសារតែទម្លាប់កន្លែងគាត់ គឺមកមុនបានមុនមកក្រោយបានក្រោយ ហើយណាមួយកន្លែងគាត់ដាច់ស្រាប់ផង ហើយមួយវិញទៀតកន្លែងគាត់មិនមែនលក់នៅក្នុងហាងទេ ចឹងសម្រាប់អនាម័យកន្លែងឆាមិនសូវជាមើលទៅទំនងប៉ុន្មានទេ ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាមេត្តាអធ្យាស្រ័យផង សូមអរគុណទុកជាមុនពីក្រុមការងារយើងខ្ញុំផង។

ហាង មីឆាបណ្ណធានា
ហាង មីឆាប័ណ្ណធានា
ហាង មីឆាបណ្ណធានា
ហាង មីឆាប័ណ្ណធានា

ហាង មីឆាប័ណ្ណធានា
លេខទូរស័ព្ទ៖ 012 64 83 72
ទីតាំង៖ ផ្លូវ ១៣៩ ម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត ស្ថិតក្នុងសង្កាត់វាលវង់
ផែនទី
https://goo.gl/maps/GLaqTPb338ioiFPD8

វីដេអូ៖