អ្នកនៅម្តុំទួលគោកបានឈៀងចូលសាករសជាតិសមាជិកថ្មីរបស់ហាង មីក្រហមហើយឬនៅ? នេះនែក៎សមាជិកសម្បុរខ្មៅ មីសរសៃខ្មៅ រសជាតិតុងយុាំពិសេស ធានាថាពេលបានញ៉ាំហើយ ដឹងតែចាប់មាត់ចិបៗចឹងហ្មង ។
កាន់តែប្លែកពីហាង មីក្រហម ហើយក៏ជាជម្រើសល្អសម្រាប់អ្នកតែងតែនិយមចូលចិត្តពិសារមីក្រហមកន្លងមកផងដែរ ដោយថ្មីៗនេះ ហាង មីក្រហមទើបតែបន្ថែមសមាជិករសជាតិថ្មីមួយទៀត គឺរសជាតិតុងយុាំ មីសរសៃខ្មៅ ដែលត្រូវបានផ្សំឡើងពីម្សៅធ្យូងឬស្សី ដែលធ្វើអោយសរសៃមីពណ៌ឡើងខ្មៅក្រឹបតែម្តង តែរសជាតិវិញឆ្ងាញ់ប្លែកណាស់ រួមជាមួយគ្រឿងផ្សំរសជាតិតុងយុាំបែបខាប់ៗ ដាក់បន្ថែមជាមួយផ្សិត និងសាច់បង្គាស្រស់ៗទៀតនោះ មួយចានឆ្អែតពេញពោះហ្មង។
ស្វែងរករសជាតិថ្មីជាមួយមីសរសៃខ្មៅ រសជាតិតុងយុាំ ពីហាង មីក្រហមសាខាទួលគោក គឺស្ថិតលើផ្លូវ ៦០០ កែង ៦០២ ធានាថាទីតាំងនេះពេញជាពេញចិត្តតែម្តង ត្រជាក់ហើយស្ងប់ស្ងាត់ ងាយស្រួលក្នុងការជជែកការងារ ។ ចឹងអ្នកទាំងអស់គ្នាកុំភ្លេចមកសាកទាំងអស់គ្នាណា សម្រាប់មីសរសៃខ្មៅ រសជាតិតុងយុាំ មានតែនៅសាខាទួលគោកប៉ុណ្ណោះ៕
ហាង មីក្រហម
ទូរស័ព្ទ៖ 098 20 11 70
សាខាកម្ពុជាក្រោម ៖ ស្ថិតនៅផ្ទះលេខ 739 តាមបណ្តោយផ្លូវកម្ពុជាក្រោម ជាប់ធនាគារ កាណាឌីយ៉ា ផែនទី https://goo.gl/maps/6PQhQAwgQrC2
សាខាទួលគោក ៖ ផ្លូវ 600 កែង 602 ផែនទី https://goo.gl/maps/tKJdHb8BjpD2
វីដេអូ៖