Youtuber Grandpa Kitchen បានទទួលមរណៈភាពហើយ

Grandpa Kitchen

0
1064

ប្រទេសឥណ្ឌា៖ Youtuber Grandpa Kitchen ដែលអ្នកទាំងអស់គ្នាស្គាល់ថាជាអ្នកធ្វើវីដេអូចម្អិនម្ហូបដ៏ល្បីនៅលើបណ្ដាញសង្គម Youtube ដែលមានអ្នកSubscribe ចំនួន6.23 M បានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដែលដំណឹងនេះធ្វើអោយហ្វេនរបស់លោកនៅទូទាំងប្រទេស និងក្នុងពិភពលោកមានការសោកស្ដាយយ៉ាងខ្លាំង។

Image result for Grandpa Kitchen
Image result for Grandpa Kitchen

រឿងហេតុដែលធ្វើអោយហ្វេនមានការសោកស្ដាយបែបនេះព្រោះ លោក Reddy (Grandpa Kitchen) គឺជាបុរសចិត្តធម៌ដែលលោកតែងតែយកម្ហូបដែលលោកធ្វើបង្ហោះក្នុងបណ្ដាញសង្គម Youtube នោះទៅចែកដល់អ្នកដែលមានជីវភាពខ្វះខាតដែលរស់នៅក្បែរទីក្រុងនៃតំបន់នោះ។ បន្ថែមពីនេះលោក Reddy (Grandpa Kitchen) បានបង្កើតកម្មវិធីរៃអង្គាសប្រាក់ដ៏ពេញនិយមមួយដែលមានអតិថិជនជាង ១០០០ នាក់។ ឆានែលនេះមិនបានបង្ហាញពីប្រាក់ចំណូលរបស់ខ្លួនទេប៉ុន្តែការបរិច្ចាគម្នាក់ជាមធ្យមគឺ ប្រហែល ៥ ដុល្លារក្នុងមួយខែ។

Related image
Image result for grandpa kitchen for kid

ចំពោះទឹកប្រាក់ដែលទទួលបានពីការបរិច្ចាគ បានយកទៅសម្រាប់បំពេញគោលដៅ គឺផ្តល់នូវតំរូវការចាំបាច់ដូចជាអាហារសម្លៀកបំពាក់សំភារៈសិក្សា និងអំណោយថ្ងៃកំណើតដល់ក្មេងកំព្រា។ ដោយសារតែអំពើរល្អទាំងនេះដែលធ្វើអោយគ្រប់គ្នាបង្ហាញការសោកស្ដាយ ថែមទាំងមានមនុស្សម្នាក់បានសរសេរនៅលើវីដេអូចុងក្រោយរបស់គាត់ថា ៉​មនុស្សទាំងអស់នឹងមិនភ្លេចអំពើអាត្មានិយមរបស់គាត់ទេសូមអោយគាត់បានស្ងប់ស្ងៀម” ម្នាក់ទៀតបាននិយាយថា “ គាត់គឺជាគំរូសម្រាប់មនុស្សជាតិ” និងមានការសរសេរសរសើរជាច្រើនថែមទៀតផង។ បើយើងក្រឡេកទៅមើលវីដេអូក្នុងពិធីបូជាសពរបស់ Reddy មានអ្នកចូលទស្សនាចំនួន 4,222,040 views ដែលជាចំនួនដ៏ច្រើនលើសលប់ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃតែប៉ុណ្ណោះ។

Image result for Grandpa Kitchen