ចែករំលែកគ្នាដឹងទាំងអស់គ្នា កន្លែងល្បី កន្លែងឆ្ងាញ់ហើយ អោយតែAdmin ស្គាល់ អត់ដែលចេះលាក់ទុកទេ មោះមកស្គាល់ហាងបាញ់ស៊ុងល្បីឆ្ងាញ់ម្តុំផ្សារកណ្តាល ធ្វើផ្ទាល់ដៃម្ចាស់ហាង លក់តាំងពីឆ្នាំ២០០៤ មកដល់បច្ចុប្បន្ននេះ ដាច់ខ្លាំងសឹងតែរកពេលសំរាកគ្មានទេ មួយថ្ងៃៗ មានកម្មង់ខ្ចប់រាប់រយប្រអប់ក៏មានដែរ។
អ្នកមិនដែលបានស្គាល់ ហាងបាញ់ស៊ុងដេលី មកស្គាល់អោយហើយមក កុំអោយលើកក្រោយ នឹកឃ្លានបាញ់ស៊ុង បាញ់ហ៊យ អត់ដឹងកន្លែងណាឆ្ងាញ់ មកទីនេះដឹងតែពេញចិត្តជាមួយរសជាតិនេះមិនខានទេ ហើយកុំបារម្ភអី ហាងបាញ់ស៊ុងដេលីមិនមែនមានតែប៉ុណ្ណឹងមុខនេះនោះទេ គឺនៅជាច្រើនទៀតដូចជាគុយទាវកាត់ គុយទាវចំហុយ នំបញ្ចុកផាក់ឡូវ ឆាយ៉ ព្រមទាំងគួងទៀតផង។ ហើយសម្រាប់ គួង គឺមាន៣ ជម្រើសថែមទៀតណ៎ ដូចជា បង្គា សាច់ជ្រូក និងកំពឹស ចូលចិត្តរសជាតិណាអាចកម្មង់បាន។
មិចហើយអានប៉ុណ្ណេះហើយល្មមហេវហើយ នៅចាំអីទៀតវឺតៗទៅ ទៅដល់ហាងបាញ់ស៊ុងដេលី ដាក់មួយណាក៏បាន បើដាក់មួយចានមិនពេញក្រពះ ដាក់ថែមមួយទៀតកុំអោយចាញ់ Admin ណ៎ា ព្រោះថា Admin អោយតែបានទៅគឺថាញ៉ាំម្ដង២ចានអីណោះ! ដោយហេតុតែអាហារដែលមាននៅក្នុងហាង គឺមានរសជាតិដើម ហើយឆ្ងាញ់ដែលជាស្នាដៃម្ចាស់ហាងគឺធ្វើខ្លួនឯងផ្ទាល់មិនយកពីផ្សារមកលក់នោះទេ ។ ក្នុងមួយថ្ងៃលក់ដាច់គួងចាប់ពី៥០០ ទៅ១០០០ ឆាយ៉ ចាប់ពី១០០០ ទៅ២០០០ ចំពោះបាញ់ស៊ុង & បាញ់ហ៊យ រហូតទៅដល់50kg ឯណោះ។
អូភ្លេចប្រាប់អ្នកទាំងអស់គ្នាហាងបាញ់ស៊ុងដេលីក៏មានទទួលរាល់ការកម្មង់ដូចជាគួង ឆាយ៉ បាញ់ហ៊យ សម្រាប់គ្រប់កម្មវិធីផងដែរ ដូច្នេះងាយស្រួលមែនទែនពេលមានកម្មវិធីហើយចង់ញ៉ាំរបស់ទាំងនេះដោយមិនបាច់រវល់មុខក្រោយលោកអ្នកធ្វើការកម្មង់នៅហាងបាញ់ស៊ុងដេលីបាន ធានាថាឆ្ងាញ់ពេញចិត្តស្ដូកតែម្ដង។ បន្ថែមពីនោះទៀតហាងបាញ់ស៊ុងដេលី ក៏មានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែងជូនអតិថិជន ឯថ្លៃសេវាតាមទីតាំងជិតឆ្ងាយ។ ម៉ោះ វឺតៗមកនៅចាំអីទៀតមកញាំនៅហាងផ្ទាល់ក៏បាន រឺកម្មង់យកទៅញ៉ាំនៅទីណាក៏បាន៕
ហាង បាញ់ស៊ុងដេលី
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣០ ផ្ទះលេខ៤៩E0២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 012 200 972 / 081 737 990
វីដេអូ