អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ស្គាល់ហាងមីទាញតុងយុាំពីមុនមកហើយ គឺថាគ្រប់ម្ហូបអាហារដែលមាននៅក្នុងហាងគឺសុទ្ធតែមានរសជាតិឆ្ងាញ់ពិសារ សម្រាប់ថ្ងៃនេះវិញ Admin បង្ហើបអោយដឹងនូវមីនុយថ្មីដែលម្ចាស់ហាងបានសម្រិតសម្រាំងជាមួយរូបមន្តថ្មីប្រចាំហាងនោះគឺស៊ុបតុងយុាំ។
និយាយពីថាគ្រាន់តែចូលដល់មុខហាង ក្លិនស៊ុបក៏ឈ្ងុយសាយក្លិនមកភ្ញោចអារម្មណ៍ធ្វើអោយឃ្លានតែម្ដង។ សម្រាប់រសជាតិវិញគ្រាន់តែដាក់ចូលក្នុងមាត់ភ្លាម មានអារម្មណ៍ថារសជាតិប្លែកខ្លាំង បានបន្ថែមជាមួយឈុតគ្រឿងសមុទ្រពិសេសដែលមានមឹកយក្សធំ គឺថាឃើញហើយរំលងមិនបានតែម្ដង។ ណ្ហើយរៀបរាប់ប៉ុណ្ណេះធ្វើអោយ Admin កូរពោះទៀតហើយអ្នកទាំងអស់គ្នាអើយ តោះណាត់គ្នាមកញ៉ាំមកណា ហើយគួរតែដាក់ឈុតពិសេសអោយដឹងថាអស្ចារ្យកម្រិតណា។
អូយ Admin នឹកមឹកយក្សណាស់តោះទៅហាងមីទាញតុងយុាំ សាខាទី២ ផ្លូវ១៨៤ ក្រោយសាលាស៊ីសុវត្ថិចំហៀងខាងត្បូង ជាប់ជាមួយស៊ុបហ៊ុយហ៊ុយ តោះស្គាល់ទីតាំងហើយនៅចាំអីទៀតមកលឿនៗមកណា មឹកយក្សនៅចាំណា។
ហាង មីទាញតុងយុាំ
ទីតាំង៖ សាខាទី២ ផ្លូវ១៨៤ ក្រោយសាលាស៊ីសុវត្ថិចំហៀងខាងត្បូង ជាប់ជាមួយស៊ុបហ៊ុយហ៊ុយ
លេខទូរសព្ទ៖ 096 548 4342 / 061 316 683
វីដេអូ