ធ្លាប់តែលឺឈ្មោះដ៏ល្បីល្បាញរបស់ Tiger Sugar នៅក្រៅប្រទេសពីមុនមកមែនទេ តែពេលនេះTiger Sugar ក៏បានបង្ហាញវត្តមានក្នុងប្រទេសកម្ពុជាផងដែរ ជាមួយរសជាតិដ៏ប្រណិតរបស់ខ្លួនបំពេញបំណងអតិថិជនជាទីគាប់ចិត្ត។
រសជាតិដ៏ប្រណិតដែលអាចអោយ Tiger Sugar ទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប រហូតពង្រីកសាខារបស់ខ្លួនរហូតដល់ទៅជាង១០ប្រទេស ទាំងក្នុងទ្វីបអាស៊ី និងទ្វីបអ៊ឺរ៉ុប មានដូចជា៖ សង្ហិបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម កូរ៉េ សហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះកំពុងមានវត្តមាននៅក្នុងប្រទេស កម្ពុជាយើងផងដែរ ។ Tiger Sugar ជាហាងតែគុជតំបូងគេនៅតៃវ៉ាន់ ដែលបង្កើតរូបមន្តតែគុជ រួមបញ្ចូលគ្នា រវាងតែប្រណិត ជាមួយទឹកដោះគោស្រស់ ស្ករត្នោតពិសេស និង cream mousse បង្កើតបានជាភេសជ្ជៈមួយកែវដែលមានសម្បុរឆ្នូតៗដូចសត្វខ្លា ហើយផ្តល់នូវរសជាតិឆ្ងាញ់ថែមទៀតផង។
ក្រៅពីរសជាតិ ស្ថិតក្នុងបរិយាកាសក្នុងហាងវិញ គឺផ្តល់ទីតាំងធំទូលាយ មានការតុបតែងលម្អក្នុងហាងយ៉ាងស្រស់ស្អាត សក្តិសមសម្រាប់មិត្តៗយុវវ័យ ។ តោះត្រៀមខ្លួនទទួលយករសជាតិថ្មី តែគុជលំដាប់អន្តរជាតិ Tiger Sugar ដំបូងគេនៅកម្ពុជា។
ហាង Tiger Sugar
ទីតាំង៖ ស្ថិតនៅផ្ទះលេខ ២១៥ តាមបណ្ដោយផ្លូវប៉ាស្ទ័រ រាជធានីភ្នំពេញ
Facebook Page: Tiger Sugar Cambodia
បើកចាប់ពីម៉ោង 10ព្រឹក ដល់ 9:30យប់
វីដេអូ៖