ភ្លេចខ្លួនដល់ថ្ងៃចុងសប្ដាហ៍ល្មម តោះជូនសំណព្វចិត្តទៅញ៉ាំប្រហិតឆ្ងាញ់ និងមានអនាម័យខ្ពស់

ហាង ប្រហិតផ្ទះវីឡា យូនីកហ្វូតភ្នំពេញ

0
1146

ថ្ងៃចុងសប្ដាហ៍អញ្ចឹងច្បាស់ជាណាត់គ្នាដើរលេងលំហែរអារម្មណ៍ និងញ៉ាំអីឆ្ងាញ់ៗមែនអត់? ចុះណាគេខ្លះចង់ញ៉ាំប្រហិតបំពង សូមណែនាំហាងមួយកន្លែង មានប្រហិតបំពងដែលឆ្ងាញ់ និងមានអនាម័យខ្ពស់ មួយកន្លែងដែលត្រូវអោយអ្នកទាំងអស់គ្នាស្គាល់ សម្រាប់លោកអ្នកមួយចំនួនច្បាស់ជាមានអ្នកស្គាល់ខ្លះហើយ នោះគឺ ហាង Villa Meatball។ ជាពិសេសថែមទាំងមានការប្រម៉ូសិនចំពោះប្រហិតទិញ១ ថែម១ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ណា កុំភ្លេចទៅទទួលយកការប្រម៉ូសិនទាំងអស់គ្នា។

ហាង Villa Meatball
ហាង Villa Meatball
ហាង Villa Meatball

ហាង Villa Meatball គឺមានប្រហិតបំពងដែលមានរសជាតិឆ្ងាញ់ ព្រោះប្រហិតគឺម្ចាស់ហាងជាអ្នកផលិត ដោយជ្រើសរើសសាច់គោស្រស់ៗ កិនដោយម៉ាស៊ីនស្វ័យប្រវត្តិ ប្រកបដោយអនាម័យខ្ពស់ គិតគូរដល់សុខភាពអតិថិជនជាចម្បង។ ក្រៅពីប្រហិត ហាងក៏មុខម្ហូបជាច្រើនផ្សេងទៀតសម្រាប់ជាជម្រើសអ្នកទាំងអស់គ្នាមានដូចជា៖ បាយបន្លែសុខភាព លតឆា គុយទាវ ស៊ុប បបរស ខកង្កែប ខជើងមាន់ និងនំប៉័ងខគោ។

ហាង Villa Meatball
ហាង Villa Meatball
ហាង Villa Meatball

បើនិយាយពីបាយបន្លែសុខភាពវិញគឺមានលក្ខណៈពិសេសមិនធម្មតាទេ ដោយចុងភៅបានកិនបន្លែចម្រាញ់យកទឹកមកត្រាំជាមួយអង្ករ ហើយដាំជាបាយដែល ផ្ដល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាពជាពិសេសល្អសម្រាប់ក្រពះ និងពោះវៀន។

ហាង Villa Meatball

ណ្ហើយងាយរកណាបានកន្លែងដែលឆ្ងាញ់ និងផ្ដោតសំខាន់ទៅលើអនាម័យ ក៏ដូចជាសុខភាពរបស់អតិថិជនបែបនេះនោះ ម៉ោះមកលឿនៗមក ញ៉ាំអីក៏​ឆ្ងាញ់ ព្រោះឆ្ងាញ់គ្រប់មុខហើយណា៎ ។ ហាង Villa Meatball ចាប់បើកទទួលស្វាគមន៍អតិថិជន ពីម៉ោង២រសៀល រហូតដល់ម៉ោង១២យប់ កុំភ្លេចមកញ៉ាំទាំងអស់គ្នាណា Admin ក៏ទៅដែរ៕

ហាង Villa Meatball
ហាង Villa Meatball
ហាង Villa Meatball
ហាង Villa Meatball
ហាង Villa Meatball

ហាង ប្រហិតផ្ទះវីឡា Villa Meatball (យូនីកហ្វូតភ្នំពេញ) សាខាច្បារអំពៅ
ទីតាំង៖ ស្ថិតនៅតាមបណ្ដោផ្លូវជាតិលេខ១ ចុះពីស្ពានច្បារអំពៅ នៅកែងស្តុបទី១ ក្នុងខណ្ឌច្បារអំពៅ ភ្នំពេញ
លេខទូរសព្ទ៖ 081 39 62 62 / 012 677 929

វីដេអូ៖