និយាយពីហាង នំបញ្ចុកសាច់ចិញ្ច្រាំ នរណាមិនល្បី គឺថាអោយតែអ្នកណាបានទៅញ៉ាំតែងតែលាន់មាត់សរសើរជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់បានញ៉ាំមួយចានហើយ ច្បាស់ជាចង់ថែមមួយចានទៀតហ្មង។ អ្វីដែលពិសេសនោះ ស្របពេលចូលឆ្នាំថ្មីនេះ ហាងក៏បានបន្ថែមមីនុយថ្មីមួយទៀត ដើម្បីផ្គាប់ចិត្តអតិថិជនអោយបានឆ្ងាញ់ប្លែកមាត់។
សម្រាប់មីនុយថ្មីក្នុងឱកាសឆ្នាំថ្មីនេះ គឺ មីសួរសាច់មាន់ ដែលក្នុងនោះមានសាច់មាន់ លាយជាមួយឈាមមាន់ និងបង្កើនរសជាតិថែមមួយកម្រិតទៀតជាមួយទឹកត្រីផ្អែមម្ទេស។ នៅពេលដែលជ្រលក់សាច់មាន់ ជាមួយទឹកត្រីផ្អែមម្ទេស គឺថារសជាតិឆ្ងាញ់កប់សារី អាចនិយាយបានថាឆ្ងាញ់ជាងមីនុយចាស់ដែលល្បីប្រចាំហាងក៏ថាបាន។ បើគិតទៅដល់មីនុយចាស់ដែលមាន គុយទាវសាច់ចិញ្ច្រាំ នំបញ្ចុកសាច់ចិញ្ច្រាំ និងខួរក្ដាម វិញគឺថាត្រូវជាតិខ្លាំងណាស់ជាមួយម្ទេសឆាសាតេ ដែលលោកម៉ូយ កញ្ញាម៉ូយច្បាស់ជាដឹងច្បាស់ហើយ ថាឆ្ងាញ់ខ្លាំងកម្រិតណានោះ។
ក្រៅពីមានម្ហូបឆ្ងាញ់ៗក្នុងហាងក៏មានភេសជ្ជៈជាច្រើន ក្នុងនោះក៏មានកាហ្វេដូងក្រឡុក និងទឹកអំពិលទុំសណ្ដែកដី ដ៏ឈ្ងុយ ផងដែរ។
ម៉ោះៗ មិនថាម៉ូយចាស់ ម៉ូយថ្មីទេ មិនត្រូវរំលងមីនុយថ្មីនេះទេណា ជាពិសេសសម្រាប់អ្នកមិនទាន់បានទៅញ៉ាំនៅ ហាង នំបញ្ចុកសាច់ចិញ្ច្រាំ ដាច់ខាតត្រូវតែទៅញ៉ាំណា ព្រោះថាឆ្ងាញ់ណាស់ណ៎ា៕
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
លេខទូរសព្ទ៖ 017 447 333
ទីតាំង៖ ផ្ទះលេខ១៧E0 ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
វីដេអូ៖