ឆ្នាំថ្មីអ្វីៗក៏ថ្មីមែនទេ មិនខុសទេ សូម្បីតែហាង មីទាញតុងយុាំ ក៏បានបង្កើតមុខម្ហូបថ្មីដែលជាអាហារពេលព្រឹក ក្នុងតម្លៃថ្មីមួយសមរម្យ អាចញ៉ាំបានម៉ាឆ្ងាញ់ដែរ។ ក្នុងនោះដើម្បីជូនជាកាដូឆ្នាំថ្មី ហាងក៏បានបញ្ចុះតម្លៃ ១៥% ចំនួន ៥ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។



ច្បាស់ជាចង់ដឹងហើយមែនទេថាជាអ្វី ហើយឆ្ងាញ់ប៉ុណ្ណានោះ ម៉ោះមកស្គាល់មុខម្ហូបទាំងអស់គ្នាដែលមានដូចជា៖ មី លត គុយទាវ(ប៉ាវហ៊ឺ , សាច់គោ, គ្រឿងសមុទ្រ , គាវ) និងបាយមាន់ហៃណាំ។ ណ្ហើយបើនិយាយពីរឿងឆ្ងាញ់ ដឹងតែឆ្ងាញ់ហើយ ព្រោះដូចដែលធ្លាប់ដឹងពីមុនមកចឹង អោយតែចេញមកមួយមុខណាក៏រសជាតិមិនធម្មតាដែរ។ សម្រាប់មីនុយថ្មីនេះ គឺមានលក់ចាប់ពីម៉ោង ៦កន្លះព្រឹក រហូតដល់ម៉ោង ១០ព្រឹក។



រសជាតិក៏ឆ្ងាញ់ និងមានការប្រម៉ូសិនបញ្ចុះតម្លៃរហូតដល់ ១៥% ចឹងទៀត មិនមកញ៉ាំមិចបានទៅ។ កុំភ្លេចណាការបញ្ចុះតម្លៃនេះ មានចំនួន ៥ថ្ងៃប៉ុណ្ណោះ ដូចនេះគួរតែលៃលកមកក្នុងឱកាសប្រម៉ូសិនកុំអោយខានអោយសោះណា៕






ហាង មីទាញតុងយុាំ
លេទូរសព្ទ៖ 096 548 4342 / 061 316 683
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
វីដេអូ៖