បើនិយាយពី ណ កាហ្វេ សម្រាប់អ្នកដែលចូលចិត្តញ៉ាំកាហ្វេច្បាស់ជាស្គាល់មិនខាន ជាពិសេសអ្នកសៀមរាបតែម្ដង ព្រោះកាហ្វេប្រេនខ្មែរដ៏ល្បីមួយនេះមានដើមកំណើតនៅក្នុងទឹកដីអច្ឆរិយៈខេត្តសៀមរាប។ ពេលនេះ ណ កាហ្វេក៏បានពង្រីកខ្លួនបង្ហាញវត្តមាននៅក្នុងទីក្រុងភ្នំពេញជាលើកដំបូង ដើម្បីបំពេញបំណងរបស់អតិថិជន។



Admin សូមប្រាប់អោយអ្នកមិនទាន់បានក្រេបរសជាតិ ណ កាហ្វេអោយបានដឹងតិចចុះណា គឺថាកាហ្វេមានរសជាតិឆ្ងាញ់ចាប់មាត់ ជាពិសេសជាមួយក្លិនដ៏ឈ្ងុយ ដោយសារការប្រើទឹកស្ករត្នោតធម្មជាតិពិតៗ របស់ខ្មែរយើង រួមជាមួយខ្ទិះដូង ដែលធ្វើអោយកាហ្វេមានរសជាតិឆ្ងាញ់ក្លិនឈ្ងុយពិសេសប្លែកដាច់ពីគេតែម្ដង។



ចំពោះផ្នែកខាងក្នុងហាងមានការដេរគ័រយ៉ាងស្រស់ស្អាត មានរចនាបថបែបខ្មែរយ៉ាងល្អប្រណិត ដែលអាចអោយលោកអ្នកអង្គុយជួបជុំសម្រាប់សិក្សា រឺជជែកការងារ បានយ៉ាងស្រស់ស្រាយ។ អ្វីដែលកាន់តែពិសេសទៀតនោះហាងក៏មានការផ្តល់ជូនសោរតភ្ជាប់(key connect)ដល់អត់គិតថ្លៃ(សោរមួយគូរសំរាប់មនុស្សពីរនាក់) សម្រាប់ចាក់ទ្វារនិស្ស័យ ទុកជាអនុស្សវរីយ។

អ្វីដែលពិសេសថែមទៀតនោះ ហាង ណ កាហ្វេ មិនមែនមានតែភេសជ្ជៈមួយមុខទេ គឺមានអាហារជាច្រើនមុខថែមទៀត ដែលបង្ករភាពងាយស្រួលដល់លោកអ្នកចង់ញ៉ាំភេសជ្ជៈ ក៏បាន ទទួលទានអាហារក៏បាន ធានាថាម៉ាអ៊ែមហ្មង។ ម៉ោះនៅចាំអីទៀតមកតែមួយកន្លែងចង់ញ៉ាំក៏បាន ផឹកក៏បានចឹងអី បបួលគ្នាមកវឺតៗមកណាដឹងតែពេញចិត្តស្ដូកហ្មង៕




ហាង ណ កាហ្វេ
លេខទូរសព្ទ៖ 098 251 415 / 077 251 415
ទីតាំង៖ ផ្លូវ២៨៩ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ទល់មុខសាលាបឋមសិក្សាទួលគោក)
ចុចទីនេះបង្ហាញទីតាំង
វីដេអូ៖