ជាការពិតណាស់ ប្រហិតជាមុខម្ហូប ឬជាអាហារសម្រន់មួយប្រភេទដែលបច្ចុប្បន្ននេះ ពេញនិយមខ្លាំងគ្រប់ស្រទាប់វណ្ណៈ ក៏ព្រោះតែប្រហិតយើងអាចនិយាយបានថាជាអាហារសម្រន់ក៏ពិតមែន ប៉ុន្តែវាក៏ផ្តល់អោយអ្នកពិសារអាចឆ្អែត ហើយជំនួសការពិសារបាយបានថែមទៀតផង តួយ៉ាងដូចទៅហ្នឹង ហាងប្រហិតទាំង៥នេះចឹងដែរ គឺមិនតិចអ្នកនោះទេ ដែលសុទ្ធសឹងតែជាមួយប្រចាំ ហើយពេញនិយមខ្លាំងថែមទៀតផង គ្រប់ៗហាងសុទ្ធតែបន្ថែមការច្នៃប្រឌិតទាំងរសជាតិទឹកជ្រលក់ រួមផ្សុំជាមួយការដាក់បន្ថែមបន្លែ និងរសជាតិប្រហិតដែលធ្វើអោយរសជាតិឆ្ងាញ់សម្រាប់អតិថិជនរបស់ខ្លួន ហើយសម្រាប់អតិថិជនដែលញុាំមិនអស់ខ្ចប់បានអត់បញ្ហា។
ហាង MOOL
ក្រោយសាលាវា៉ន់ដា បើនិយាយពីហាងប្រហិតល្បីហើយមានការពេញនិយមនោះ ហាងMOOL អាចចូលជាជម្រើសដំបូងហើយ ក៏ព្រោះតែហាងផ្ទាល់ មានលក់ប្រហិតយ៉ាងសម្បូរបែបគ្រប់មុខ គ្រប់រសជាតិ ចាប់ថ្លឹងដោយសេរី ហើយបើទឹកជ្រលក់វិញកប់តែម្តង រសជាតិឆ្ងាញ់បែបហិរៗ មាន២រសជាតិ អាចញុាំបានគ្រប់វ័យ ធានាថាពេញចិត្តតែម្តង។
ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62
ហាង ប្រហិតផ្ទះវីឡា Villa Meatball
ហាង Villa Meatball គឺមានប្រហិតបំពងដែលមានរសជាតិឆ្ងាញ់ ព្រោះប្រហិតគឺម្ចាស់ហាងជាអ្នកផលិត ដោយជ្រើសរើសសាច់គោស្រស់ៗ កិនដោយម៉ាស៊ីនស្វ័យប្រវត្តិ ប្រកបដោយអនាម័យខ្ពស់ គិតគូរដល់សុខភាពអតិថិជនជាចម្បង។
ហាង ប្រហិតផ្ទះវីឡា
លេខទូរស័ព្ទ៖ 010 33 62 62
ទីតាំង៖ ផ្លូវលេខ២៩ បត់តាមហាងវៀតណាម NGON
ហាង តូបប្រហិត
បើនិយាយរឿងរសជាតិប្រហិតបំពងនេះ មិនអួតទេ សួរតែលោកម៉ូយកញ្ញាម៉ូយ ហាង តូបប្រហិត ទៅថាប្រហិតល្បីឆ្ងាញ់ប៉ុណ្ណា ជាពិសេសរសជាតិទឹកសៀងក៏ពិសេសមិនធម្មតា ជ្រលក់ចូលគ្នាថាឆ្ងាញ់អើយឆ្ងាញ់។ ហើយបន្ថែមពីនេះ ក៏មាននំប៉័ងបំពងយ៉ាងស្រួយស្រឹប អាចញ៉ាំជាមួយប្រហិត និងជ្រលក់ជាមួយទឹកសៀងយ៉ាងមានរសជាតិ។
ហាង តូបប្រហិត
លេខទូរសព្ទ៖ 093 24 24 18 / 076 998 8181
ទីតាំង៖ ស្ថិតនៅចំហៀងសាលាដូនពេញ ផ្លូវ១៨៤
ហាង ប្រហិត J Mey សាលាចិន
ប្រហិតសាច់គោដ៏ល្បីរបស់ហាង J Mey សាលាចិននៅបាត់ដំបង ធ្វើថ្មីៗផ្ទាល់ដៃដោយខ្លួនឯងរបស់ម្ចាស់ហាង ព្រមជាមួយទឹកជ្រលក់ដែលជារូបមន្តពិសេសរបស់ហាងនេះផ្ទាល់ ធ្វើអោយអ្នកញុាំមានអារម្មណ៍ថាប្លែក ខុសពីប្រហិតសាច់គោដទៃដែលធ្លាប់បានញុាំ។
ហាង ប្រហិត J Mey សាលាចិន (សាខាភ្នំពេញ)
លេខទូរស័ព្ទ៖ 070 9999 38/ 096 801 6666
ទីតាំង៖ ខាងជើងបេនឡានផ្សារថ្មី ផ្ទះលេខ ១៣ ផ្លូវ ៦៧ ច្រកចូលតានធនាគារ ANZ Royal
ហាង នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
បើតាមសម្តីម្ចាស់ហាងគាត់ប្រាប់មកក្រុមការងារថា គាត់បើកលក់ជាង២០ឆ្នាំហើយ ដោយគាត់ចាប់ផ្តើមលក់ដំបូងគឺ មានត្រឹមតែរទះរុញមួយប៉ុណ្ណោះនៅម្តុំផ្សារពោធិ៍ចិនតុង ដោយសារតែរសជាតិឆ្ងាញ់ ទឹកជ្រលក់ក៏ពិសេស សាច់ប្រហិតគ្មានជាតិគីមី និងតម្លៃសមរម្យទៀតនោះ បង្កើតអោយអាជីពមួយនេះកាន់តែមានគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនជាច្រើន ដោយគេអោយឈ្មោះថា នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង មកដល់សព្វថ្ងៃ។
ហាង: នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
ទូរស័ព្ទ៖ 098 222 909 / 095 310 333
ទីតាំង៖ នៅលើផ្លូវ 289 ទល់មុខសាលាចុងហ័រ (ទួលគោក)