ហាងលក់ប្រហិត៥កន្លែងនេះ ទាំងល្បី ទាំងឆ្ងាញ់ បើញុាំមិនអស់អាចខ្ចប់បានទៀតផង!

0
6166

ជាការពិតណាស់ ប្រហិតជាមុខម្ហូប ឬជាអាហារសម្រន់មួយប្រភេទដែលបច្ចុប្បន្ននេះ ពេញនិយមខ្លាំងគ្រប់ស្រទាប់វណ្ណៈ ក៏ព្រោះតែប្រហិតយើងអាចនិយាយបានថាជាអាហារសម្រន់ក៏ពិតមែន ប៉ុន្តែវាក៏ផ្តល់អោយអ្នកពិសារអាចឆ្អែត ហើយជំនួសការពិសារបាយបានថែមទៀតផង តួយ៉ាងដូចទៅហ្នឹង ហាងប្រហិតទាំង៥នេះចឹងដែរ គឺមិនតិចអ្នកនោះទេ ដែលសុទ្ធសឹងតែជាមួយប្រចាំ ហើយពេញនិយមខ្លាំងថែមទៀតផង គ្រប់ៗហាងសុទ្ធតែបន្ថែមការច្នៃប្រឌិតទាំងរសជាតិទឹកជ្រលក់ រួមផ្សុំជាមួយការដាក់បន្ថែមបន្លែ និងរសជាតិប្រហិតដែលធ្វើអោយរសជាតិឆ្ងាញ់សម្រាប់អតិថិជនរបស់ខ្លួន ហើយសម្រាប់អតិថិជនដែលញុាំមិនអស់ខ្ចប់បានអត់បញ្ហា។

ហាង MOOL

ក្រោយសាលាវា៉ន់ដា បើនិយាយពីហាងប្រហិតល្បីហើយមានការពេញនិយមនោះ ហាងMOOL អាចចូលជាជម្រើសដំបូងហើយ ក៏ព្រោះតែហាងផ្ទាល់ មានលក់ប្រហិតយ៉ាងសម្បូរបែបគ្រប់មុខ គ្រប់រសជាតិ ចាប់ថ្លឹងដោយសេរី ហើយបើទឹកជ្រលក់វិញកប់តែម្តង រសជាតិឆ្ងាញ់បែបហិរៗ មាន២រសជាតិ អាចញុាំបានគ្រប់វ័យ ធានាថាពេញចិត្តតែម្តង។

MOOL
MOOL

ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62

ហាង ប្រហិតផ្ទះវីឡា Villa Meatball 

ហាង Villa Meatball គឺមានប្រហិតបំពងដែលមានរសជាតិឆ្ងាញ់ ព្រោះប្រហិតគឺម្ចាស់ហាងជាអ្នកផលិត ដោយជ្រើសរើសសាច់គោស្រស់ៗ កិនដោយម៉ាស៊ីនស្វ័យប្រវត្តិ ប្រកបដោយអនាម័យខ្ពស់ គិតគូរដល់សុខភាពអតិថិជនជាចម្បង។

ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា

ហាង ប្រហិតផ្ទះវីឡា
លេខទូរស័ព្ទ៖ 010 33 62 62
ទីតាំង៖ ផ្លូវលេខ២៩ បត់តាមហាងវៀតណាម​ NGON

ហាង តូបប្រហិត

បើ​និយាយ​រឿង​រសជាតិ​ប្រហិត​បំពង​នេះ​ មិន​អួត​ទេ​ សួរ​តែ​លោក​ម៉ូយ​កញ្ញា​ម៉ូយ​ ហាង​ តូប​ប្រហិត​ ទៅ​ថា​ប្រហិត​ល្បី​ឆ្ងាញ់​ប៉ុណ្ណា​ ជាពិសេស​រសជាតិ​ទឹកសៀង​ក៏​ពិសេស​មិនធម្មតា​ ជ្រលក់​ចូលគ្នា​ថា​ឆ្ងាញ់​អើយ​ឆ្ងាញ់​។ ហើយ​បន្ថែម​ពីនេះ​ ក៏​មាន​នំប៉័ង​បំពង​យ៉ាង​ស្រួយស្រឹប​ អាច​ញ៉ាំ​ជាមួយ​ប្រហិត​ និង​ជ្រលក់​ជាមួយ​ទឹកសៀង​យ៉ាង​មាន​រសជាតិ​។

ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត

ហាង តូបប្រហិត
លេខទូរសព្ទ៖ 093 24 24 18 / 076 998 8181
ទីតាំង៖ ស្ថិតនៅចំហៀងសាលាដូនពេញ ផ្លូវ១៨៤

ហាង ប្រហិត J Mey សាលាចិន

ប្រហិតសាច់គោដ៏ល្បីរបស់ហាង J Mey សាលាចិននៅបាត់ដំបង ធ្វើថ្មីៗផ្ទាល់ដៃដោយខ្លួនឯងរបស់ម្ចាស់ហាង ព្រមជាមួយទឹកជ្រលក់ដែលជារូបមន្តពិសេសរបស់ហាងនេះផ្ទាល់ ធ្វើអោយអ្នកញុាំមានអារម្មណ៍ថាប្លែក​ ខុសពីប្រហិតសាច់គោដទៃដែលធ្លាប់បានញុាំ។

ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន

ហាង ប្រហិត​ J Mey សាលាចិន (សាខាភ្នំពេញ)
លេខទូរស័ព្ទ៖ 070 9999 38/ 096 801 6666
ទីតាំង៖ ខាងជើងបេនឡានផ្សារថ្មី ផ្ទះលេខ ១៣ ផ្លូវ ៦៧​​ ច្រកចូលតានធនាគារ ANZ Royal

ហាង នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង

បើតាមសម្តីម្ចាស់ហាងគាត់ប្រាប់មកក្រុមការងារថា គាត់បើកលក់ជាង២០ឆ្នាំហើយ ដោយគាត់ចាប់ផ្តើមលក់ដំបូងគឺ មានត្រឹមតែរទះរុញមួយប៉ុណ្ណោះនៅម្តុំផ្សារពោធិ៍ចិនតុង ដោយសារតែរសជាតិឆ្ងាញ់ ទឹកជ្រលក់ក៏ពិសេស សាច់ប្រហិតគ្មានជាតិគីមី និងតម្លៃសមរម្យទៀតនោះ បង្កើតអោយអាជីពមួយនេះកាន់តែមានគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនជាច្រើន ដោយគេអោយឈ្មោះថា នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង​ មកដល់សព្វថ្ងៃ។

នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង

ហាង: នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
ទូរស័ព្ទ៖ 098 222 909 / 095 310 333
ទីតាំង៖ នៅលើផ្លូវ 289 ទល់មុខសាលាចុងហ័រ (ទួលគោក)