ចុងសប្តាហ៍មកដល់ ក៏ជាពេលដែលត្រូវជួបជុំមិត្តភក្តិ ឬក្រុមគ្រួសារញុាំអាហារជុំគ្នា ក្នុងនោះដែរយើងប្រាកដជាចង់ស្វែងរកកន្លែងក្បែរផ្ទះ ហើយមានការបញ្ចុះតម្លៃហើយមែនអត់? មោះចឹងសម្រាប់ហាង ទឹកសៀងទាំង៣សាខា កំពុងតែបន្ថែមមីនុយមុខម្ហូបថ្មី ២មុខ ជាមួយការបញ្ចុះតម្លៃ១២% រយៈពេល៣ថ្ងៃជាប់គ្នាតែម្តង។
សម្រាប់អ្នកដែលស្គាល់ ហាង ទឹកសៀង ច្បាស់ណាស់ថាមិនដែលរំលងមុខម្ហូបថ្មីនោះទេ ក៏ព្រោះគ្រប់រសជាតិ គ្រប់មុខម្ហូបរបស់ហាងផ្ទាល់ គឺផ្តល់នូវអនាម័យល្អ រសជាតិឆ្ងាញ់ពិសារ ហើយសម្រាប់បុគ្គលិករួសរាយរាក់ទាក់ថែមទៀតផង មិនតែប៉ុណ្ណោះ ផ្តល់នៅមុខម្ហូបច្រើនជម្រើសដល់អ្នកពិសារ ក្រៅពីមុខម្ហូបថ្មីនេះ សម្រាប់ហាងផ្ទាល់ក៏មាននៅប្រភេទស៊ុប ជាច្រើនមុខ ច្រើនរសជាតិ អាចញុាំជាលក្ខណៈគ្រួសារ មិត្តភក្តិ ឬជាមួយអ្នកពិសេសក៏បាន និយាយរួមគឺអត់ខ្វះតែម្តង។
ចឹងបន្ទាប់ពីអានរួចហើយក៏ដល់ម៉ោងឃ្លានបណ្តើរៗហើយមែនអត់? ដូចនេះកុំខកខានអីរកគ្នីគ្នាមក ជុំគ្នាចេញម្តងទាន់មានការបញ្ចុះតម្លៃ១២% ៣ថ្ងៃជាប់គ្នាផងដែរ ហើយសម្រាប់មុខម្ហូបថ្មីនេះវិញមានឈ្មោះថា លៀសឆា តុងយុាំបន្ទះដេក និងមឹកឆាម្រេច បន្ទះដេក គឺនិយាយពីថាទំនងណាស់ គ្រាន់តែឃើញក៏ចង់សាកដែរ ចឹងកុំអោយរំលងណា ម៉េចម៉ាអីណាត់ Admin ក៏បាន។
ហាង ទឹកសៀង
លេខទូរសព្ទ៖ 081/093/015 75 80 54
ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ
ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ
ទីតាំងទី៣ #123A-125 ផ្លូវលេខ១៣៤ (ផ្លូវទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក)
វីដេអូ៖