នឹកចង់ញ៊ាំនំទាំងនេះ រំលឹកអនុស្សាវរីយ៍ចាស់ៗ នៅភ្នំពេញ រកឯណាបាន?

នំខ្មែរទាំង ១០ ឃើញភ្លាមចង់ញ៊ាំភ្លែត

0
3935

នំជើងគោ នំជើងជ្រូក នំអាកោរខ្ទិះ នំអាកោរត្នោត នំអន្សមអាំង នំពុម្ព នំផ្លែអាយ នំកង នំបំពង់ ពោតកំបោរ គ្រាន់ឃើញរូបនំទាំងនេះភ្លាម នឹកចង់ញ៊ាំ រំលឹកអនុស្សាវរីយ៍ភ្លាមតែម្តងហើយណាមួយ Admin នៅភ្នំពេញចឹងពេលខ្លះនឹកចង់ញ៊ាំនំអស់ទាំងនេះ មិនដឹងទៅរកនៅឯណាបាន សំខាន់ឆ្ងាញ់ ហើយជាកន្លែងប្រចាំតំបន់ទៀត ព្រោះអី Admin អ្នកខេត្ត ចឹងបើបងប្អូន មានស្គាល់កន្លែងណាឆ្ងាញ់ៗ សូមណែនាំ ម៉ាកន្លែងពីរផង។

ដូចនំជើងជ្រូក ឬអ្នកខ្លះហៅនំកំប៉ុង ក្បែរផ្សារ អូរឬស្សី ល្បីថាឆ្ងាញ់ ៣ ទសវត្សន៍មកហើយ នៅលើផ្លូវ ១៦៦ កែងផ្លូវ ១០៩ ក្រោមដងឆ័ត្រ ជាមួយអតិថិជនជាច្រើន ឈរចាំទិញ រាល់ព្រឹក ដូច្នេះហើយកុំភ្លេចណាមានស្គាល់កន្លែងល្អជួយប្រាប់ Admin នឹងគ្នីគ្នាយើងផងដើម្បីបានដឹងហើយទៅរំលឹកអនុស្សាជុំគ្នា។

នំជើងជ្រូក ឆ្ងាញ់ក្បែរផ្សារ អូរឬស្សី

នំជើងជ្រូក ក្បែរផ្សារ អូរឬស្សី មិនសាកច្បាស់ជាស្តាយ ល្បីថាឆ្ងាញ់ ៣ ទសវត្សន៍មកហើយ នៅលើផ្លូវ ១៦៦ កែងផ្លូវ ១០៩ ក្រោមដងឆ័ត្រ ជាមួយអតិថិជនជាច្រើន ឈរចាំទិញ យ៉ាងអូអរ…

បាន​បង្ហោះ​ដោយ Koh Santepheap Daily នៅ សុក្រ 25 មីនា 2016
នំជើងគោ

#FacetasteTasting#3PMតិចណាស់ដែលស្គាល់ នំជើងគោនេះមែនអត់?ថ្ងៃនេះយើងសូមលើកយកនំខ្មែរយើងមួយប្រភេទ ដែលមានលក់ជាយូរមកហើយ តែហាក់មានមនុស្សមួយចំនួនធំសឹងតែភ្លេច ឬអាចនិយាយបានថាអ្នកខ្លះទៀតមិនបានស្គាល់ថែមទៀតផង។ ព្រោះអីនំនេះ ហាក់មិនសូវមានអ្នកលក់…អានបន្ត៖ https://kspg.tv/article/8622

បាន​បង្ហោះ​ដោយ Koh Santepheap TV នៅ ច័ន្ទ 29 សីហា 2016
ពោតកំបោរ

នៅចាំមែនអត់? ពោតកំបោរចូលចិត្តញ៉ាំពីក្មេងនោះអី!!!អូ៎ កុំភ្លេចចូលមើល លំអិតពីពោតកំបោរទីនេះ => https://kspg.tv/archives/1049

បាន​បង្ហោះ​ដោយ Koh Santepheap Daily នៅ ច័ន្ទ 2 ឧសភា 2016