ស្អាតម៉េចទៅ! គ្រាន់សំបុត្រចូលមើលកោះនេះ ១ថ្ងៃ ១០០ដុល្លារថែមអាហារថ្ងៃត្រង់១ ពេល

ដែនកោះឯកជន Aruba

0
2043

ទេសភាពដ៏ស្រស់ត្រកាល របស់បក្សី​ពណ៌​ផ្កាឈូក​ចេញមក​ស៊ី​ចំណី ប្រឡែង​លេង​ជាមួយភ្ញៀវទេសចរ នៅ​ដែន​កោះ​អារូប៊ី​កំពុង​តែ​បង្កើត​ភាព​ល្បីល្បាញ​ពាស​ពេញ​បណ្ដាញ​សង្គម​ ធ្វើអោយគ្រប់គ្នាស្រមៃបានទៅដល់ទីនោះ ផ្ដិតយករូបភាពដ៏ស្រស់ស្អាតទាំងនេះមកចែករំលែកក្នុងបណ្ដាញសង្គម។

Photo: @pinkgos
Photo: @pinkgos
Photo: @pinkgos

កុក​ផ្កាឈូក (Flamingo) បាននាំគ្នា​មក​រស់នៅ​ដែន​កោះ​អា​រូ​ប៊ីមួយនេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំមកហើយ។ ដោយកាល​ពី ១៥ ឆ្នាំ​មុន កុក​ផ្កាឈូក​មួយ​ហ្វូង​បាន​ហោះ​ទៅ​កាន់​កោះ​ឯកជន Renaissance ដោយ​រស់​នៅ​លើ​ឆ្នេរ និង​ចូល​ចិត្ដ​លេង​ជាមួយ​ភ្ញៀវ​ទេសចរណាស់។ បើទោះបីទីនេះជាជម្រក​ថ្មីក៏ពិតមែន តែទីនេះ​មិន​មែន​ជា​ទ្រុង​របស់​ពួកវា​នោះទេ​ ពួកវា​ក៏​រស់​នៅ​ក្នុង​បរិស្ថាន​ធម្មជាតិ​ឯ​តំបន់​ព្រៃ​កោង​កាង​វិញផង​ដែរ ហើយពពួកសត្វ​បក្សី​កុក​សម្បុរ​ផ្កាឈូក​ទាំងនេះ​ដែល​អ្នក​បាន​ឃើញ​ទាំងនេះ ក៏​មិន​ប្រាកដជា​គោលដៅ​ទេសចរណ៍​សាធារណៈ​ឡើយ ដូូច្នេះបើ​អ្នក​ចង់​ឃើញ​ពួកវា​អ្នក​ត្រូវ​ត្រៀម​គម្រោង​ទុក​ជា​មុន។

Photo: @pinkgos
Photo: @pinkgos
Photo: @pinkgos

ទីកន្លែង​ដែល​អ្នក​ចង់ឃើញ​បក្សី​កម្រ​នេះ​ដ៏​ល្បីឈ្មោះ​គឺ​កោះ Renaissance Aruba Resort នៅទីនោះ ក្នុងករណីដែលភ្ញៀវ​មិនទាន់​កក់​សណ្ឋាគារ អ៊ីចឹង​ភ្ញៀវ​មក​ពី​ក្រៅ​អាច​ទិញ​សំបុត្រ​ដែល​អាច​ឲ្យ​ពួកគេ​ចូល​ទស្សនា​កោះ​ពេញ​មួយ​ថ្ងៃ ក្នុង​តម្លៃ 100ដុល្លារ ដោយ​រួម​បញ្ចូល​ទាំង​អាហារ​ថ្ងៃ​ត្រង់ និង​ភេសជ្ជៈ​លើ​កោះ​ថែម​ទៀតផង។

Photo: @pinkgos
Photo: @pinkgos