៣ខេត្តនេះចូលឆ្នាំទៅមួយណាក៏បាន កន្លែងញ៉ាំកន្លែងដើរទេសភាពម៉ាអ៊ែម ធុងលុយដឹងតែបែក

ចង់ទៅសង្ក្រាន្តខេត្តណា

0
4690

ភ្លេចៗខ្លួនសល់មិនច្រើនថ្ងៃទៀតឡើយ និងដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងហើយ ចុះមានបានសន្សំលុយបានខ្លះៗនៅ ប្រយ័ត្នដល់ថ្ងៃចូលឆ្នាំរអ៊ូថាអត់មានលុយដើរលេងណា។ ជឿតាម Admin មើលសារេដកពីការចាយវាយប្រចាំថ្ងៃញាត់ចូលធុងលុយបណ្ដើរៗទៅ ទម្រាំដល់ថ្ងៃចូលឆ្នាំបានល្មមម៉ាដើរលេងហើយ។ និយាយចឹងបានពិភាក្សាគ្នាថាដាក់គម្រោងទៅលេងសង្ក្រាន្តនៅខេត្តហើយនៅចុះ បើថានៅទេនេះ មកមើលខេត្តទាំង ៥នេះមើល៎ត្រូវចិត្តអត់ ព្រោះថាខេត្តទាំងនេះសង្ក្រាន្តរាល់ឆ្នាំល្បីសប្បាយហើយ សម្បូរកន្លែងដើរ និងកន្លែងញ៉ាំអីម៉ាអ៊ែមទៀតណ៎ា ហើយបើទៅលេងខេត្តមួយណាខមិនប្រាប់ Admin ផង បើទៅខេត្តតែមួយចាំស្កាត់ជួបគ្នា

សៀមរាប

អង្គរសង្ក្រាន្ត លើទឹកដីសៀមរាបនរណាមិនល្បី ជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលមានកម្មវិធីជាច្រើន ជាពិសេសការដាក់តាំងបង្ហាញនូវរបស់របរខ្នាតយក្សជាច្រើនដែលជារបស់ខ្មែរយើង ជាកេរ្តិ៍ដំណែលពីដូនតានោះ។ ដូចដែរដឹងស្រាប់ហើយសម្រាប់អ្នកដែល ជ្រើសរើសទៅលេងខេត្តសៀមរាប គឺមិនខ្វះកន្លែងដើរលេងនោះទេ មិនថាពេលថ្ងៃ រឺពេលយប់នោះទេ ហើយបើរឿងចង់ញ៉ាំអីឆ្ងាញ់ចាំ Admin ប្រាប់ខាងក្រោមនេះជាហាងក្នុងទឹកដីខេត្តសៀមរាប។

កន្លែងដើរលេង

Box Ville Container 
Tel: 016 892 888
ទីតាំង៖ ផ្លូវជាតិលេខ ៦ ភូមិគ្រួស ឃុំស្វាយដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប (ខាងកើតជាប់ភូមិវប្បធម៌)
ផែនទី៖ ចុចទីនេះ

កន្លែងញ៉ាំអី

ហាង Darany​ BBQ II
ទីតាំង៖ ផ្លូវ ៦០ម៉ែត្រ ទល់មុខសណ្ឋាគារ Simling ខេត្តសៀមរាប
(ចាប់បើកពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១០និង៣០នាទីយប់)

ហាង ផ្ទះ តាម៉ាប់ ទាអាំង
លេខទូរស័ព្ទ៖
  012​ 51 51 97/ 070 55 57 67
ទីតាំង៖ ផ្លូវ៦០​ ខាងជើងតារាងបាល់យុវជន ១០០ម៉ែត្រ

ហាង បុកមាន់សៀមរាប
ទីតាំង៖​ ផ្លូវជាតិលេខ6a ផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ ភូមិសណ្តាន់ ឃុំទឹកវិល ក្រុងសៀមរាប
ទូរស័ព្ទលេខ៖ 012 235 336 / 088 8235 336

បាត់ដំបង

សង្ក្រាន្តបាត់ដំបង រាល់ឆ្នាំក៏សប្បាយមិនធម្មតា ដែលមានអ្នកចូលរួមច្រើនមិនចាញ់ ខេត្តសៀមរាប ប៉ុន្មាននោះទេ។ ជាពិសេសកាលពីឆ្នាំទៅក៏មានការរាំលេងកម្សាន្ត បាញ់ទឹក និងពពុះសាប៊ូដែលធ្វើអោយអ្នកចូលរួមមានការកើនឡើងយ៉ាងខ្លាំង។

កន្លែងដើរលេង

សួន សន្តិភូមិ Suon Santiphumi
លេខទូរសព្ទ៖ 069 258 917
ទីតាំង៖ ចុចទីនេះ

ផ្ទះផ្កា Begonia បាត់ដំបង និងចំការទំពាំងបាយជូ ស្រុកបាណន់
លេខទូរសព្ទ៖ 012 665 238
ទីតាំង៖ ចុចទីនេះ

Bamboo Train-ឡូរីជើងភ្នំបាណន់
លេខទូរសព្ទ៖ 092 306 373
ទីតាំង៖ ចុចទីនេះ

ទៅលេងបាញ់ទឹកនៅផ្លូវឯកភ្នំ

កន្លែងញ៉ាំអី

ទាដុតអំបិលម្ទេសទួលតាឯក
ទូរស័ព្ទ៖ 092 6666 15, 096 6666 15
ទីតាំងថ្មី (១០៨)៖ ផ្លូវរោងចក្រតម្បាញ ខាងជើងរោងចក្រតម្បាញ ខាងមុខវត្តទួលតាឯក

អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក
លេខទូរសព្ទ៖ 011 24 85 85 / 012 66 56 24
ទីតាំង៖ ភូមិរំចេក៤, សង្កាត់រតនៈបាត់ដំបង, ក្រុងបាត់ដំបង អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក
លេខទូរសព្ទ៖ 011 24 85 85 / 012 66 56 24
ទីតាំង៖ ភូមិរំចេក៤, សង្កាត់រតនៈបាត់ដំបង, ក្រុងបាត់ដំបង

ប៉ៃលិន

កន្លែងដើរលេង

ភូមិកូឡា ចំការខ្នុរ Resort
លេខទូរសព្ទ៖ 088 888 9727
ទីតាំង៖ ស្ថិតក្នុងភូមិបរហ៊ុយ សង្កាត់បរយីហោ ក្រុងប៉ៃលិន ចម្ងាយ១០គីឡូម៉ែត្រពីវិមានឯករាជ្យ ជិះតាមផ្លូវកៅស៊ូរហូត និងចុះតាមផ្លូវគ្រួសប្រមាណ៣០០ម៉ែត្រ

ទឹកធ្លាក់ភ្នំខៀវ
ទីតាំង៖ ចុចទីនេះ