ទៅផ្សារក្តាមកែប អត់ចេះប៉ុន្មានក្បាច់នេះទិញក្តាមរួចចោលលុយហ្មង

ផ្សារក្តាម ខេត្តកែប

0
4369

ចូល​មើល​ចំ​កន្លែង​ហើយ ចម្លើយ​នេះ​អាស្រ័យ​លើ​សមត្ថភាព​អ្នក​ដែរ ជា​ធម្មតា​ទេ​ដើម្បី​ជួយ​សន្សំ​លុយ​ខ្លះ​សម្រាប់​អ្នក​ទាំងអស់​គ្នា ដែល​ចង់បាន​របស់​ញ៊ាំ​ល្អ​ហើយ ធូរ​ថ្លៃ​យើង​រៀង​ចំណាយ​ជំនាញ​ថ្វីមាត់​បន្តិច​ហើយ តែ​សម្រាប់​ទីតាំង​នឹង​តិច​និក​ផ្សេង​ទៀត ចាំ Admin អ្នកត្រួសត្រាយ​បង្ហាញ​ប្រាប់​ទៅ​ចុះ​។

រូបភាពមើលពីលើផ្សារក្តាម (រូបថតដោយ៖ Ros Santhy)
ទ្រុងដាក់ក្តាម
អ្នកលក់អូសក្តាមយកអោយភ្ញៀវរើសក្តាម

ជា​ធម្មតា​ទេ​បងប្អូន​យើង ដែល​ធ្វើ​ដំណើរ​ទេសចរណ៍​ពី​បណ្តា​ខេត្ត ផ្សេង​ៗ ទៅ​លេង​ខេត្តកែប​តែង​មាន​គោលដៅ​ទៅ​លេង​​រួច​ហើយ​តាម​គោលដៅ​រៀង​ៗ​ខ្លួន ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​គ្រប់​គ្នា​ចង់បាន​មួយទៀត​នោះ គឺ​បាន​ញ៊ាំ​ក្តាម​ឲ្យ​បាន​បបូរ តាម​ចិត្ត និយាយ​រួម​ញ៊ាំ​រហូត​ឃើញ​តា​លាន់​ហ្មង និង​កាន់តែ​អ៊ែ​ម​ទៀត​នោះ ក្តាម​ស្រស់​ៗ និងធាត់មានសាច់ច្រើន អ​ញ្ចឹ​ង​ហើយ​ខាងក្រោម​នេះ​ជា​ដំណើរ​ដើម​ទង់​ដើម្បី​បាន​ដូច​បំណង​។

រូបភាពមើលពីលើផ្សារក្តាម (រូបថតដោយ៖ Ros Santhy)
ផ្សារក្តាមមើលពីខាងមាត់សមុទ្រទៅ
មាត់សមុទ្រមុខផ្សារក្តាមកែប

វិធី​រើស​ក្តាម អ្នក​ត្រូវ​ស្គាល់​ថា​តើ​ក្តាម​មួយ​ណា​ជា​ក្តាម​ញី និង​មួយ​ណា​ជា​ក្តាម​ឈ្មោល​។ ក្តាម​ញី​មាន​សន្ទះ​ទ្រូង​ធំ រីឯ​ក្តាម​ឈ្មោល​មាន​សន្ទះ​ទ្រូង​តូច ហើយ​ក្តាម​ញី​ជា​ក្តាម​មាន​ពង ដើម្បី​ដឹង​ថា​ក្តាម​នោះ​នៅ​ស្រស់ និង​មាន​សាច់​ច្រើន​ត្រូវ​សង្កេត​ដូច​ខាងក្រោម​នេះ​។

  • តម្លៃទីផ្សារ ធម្មតាទេតាមផ្សារខ្លះអ្នកលក់រៀងកាត់ថ្លៃខ្ពស់ ដូច្នេះហើយអ្នកក៏ត្រូវចេះស៊ើបខ្លះៗ ដែរពីតម្លៃទីផ្សារទូទៅកុំអោយទិញរួចមិនសប្បាយចិត្តក្រោយទិញរួច ដោយតម្លៃ​ទូទៅ​របស់​ក្តាមសេះ អា​លេខ​ពីរ​មាន​តម្លៃ​ចន្លោះ​ពី ២៥០០០៛ ទៅ ៣០០០០៛ ហើយ​អា​លេខ​១ តម្លៃ​ថ្លៃ​បន្តិច​ហើយ ៤០០០០៛ ទៅ ៦០០០០៛ ក្នុង​១​គីឡូ​។
  • ពេលវេលា ក្តាមល្អៗ ធម្មតាទេតែងនៅមានច្រើនពេលព្រឹកព្រលឹម ព្រោះមិនទាន់មានអ្នកទិញច្រើន ដូច្នេះហើយបើទៅដល់ផ្សារក្តាមរៀងជ្រេពេលហើយនោះ ឪកាសបានក្តាមល្អតិចណាស់
  • ពណ៌​ដង្កៀប ក្តាម​ស្រស់​មាន​ពណ៌​ស្រស់​ភ្លឺ​ចែងចាំង​និង​រលើបរលោង​នៅ​លើ​ដង្កៀប​របស់​វា រីឯ​ក្តាម​ចាស់​វិញ មាន​ពណ៌​រាង​ស្រអាប់ និង​គ្រើម​ៗ​
  • លក្ខណៈ​បាត​ពោះ​ក្តាម ​ក្តាមដែល​មាន​បាត​ពោះ​ស្មើ ជា​ក្តាម​ស្រស់ បើ​វា​ជា​ក្តាម​ចាស់ មាន​ក្បាលពោះ​រាង​ប៉ោង​
  • ពណ៌​បាត​ពោះ ​បើ​មាន​ពណ៌​រាង​ខៀវ និង​សំប៉ែត ជា​ក្តាម​ស្រស់ បើ​មាន​ក្បាលពោះ​ប៉ោង​ពណ៌​លឿង​ៗ ជា​ក្តាម​ចាស់​
  • របៀប​មើល​សាច់​ច្រើន​ឬ​តិច ​ត្រូវ​ច្របាច់​សន្ទះ​ទ្រូង​របស់​វា បើ​រឹង​គឺ​សម្បូរ​សាច់ បើ​ទន់​ឬ​ផត​ពុំ​សូវ​មាន​សាច់​ទេ​។

វីដេអូរើសក្តាមសេះ