បង្អែមបបរត្នោត បានញ៉ាំមួយចានច្បាស់ជាចង់ថែមមួយចានទៀត?

បង្អែមបបរត្នោត

0
2132

បង្អែមខ្មែរយើងមានច្រើនមុខណាស់ ហើយបើនិយាយពីបបរត្នោត នេះវិញគ្រាន់តែឃើញ គឺទំនងចង់ញ៉ាំតែម្ដង។ អ្វីដែលឆ្ងាញ់បែបនេះ គួរតែសារេធ្វើទុកញ៉ាំបន្ទាប់ពីទំនេរពីការងារបានណា។ របៀបធ្វើ Admin ទុកអោយនៅខាងក្រោមនេះអ្នកដែលចាប់អារម្មណ៍អាចមើលហើយរៀនធ្វើបាន ហើយកុំភ្លេចពេលដែលឆ្អិនហៅAdmin ទៅញ៉ាំផង។

? គ្រឿងផ្សំដែលត្រូវមាន៖

  • ត្នោត ២០ រឺ៣០គ្រាប់ (សាច់ទន់) ចិតជាចំណិតៗ
  • អង្ករដំណើប ២កូនចានចង្កឹះ
  • ម្សៅមី ២ស្លាបព្រា
  • ស្ករសរ ៤០០ក្រាម
  • អំបិល ២ស្លាបព្រាកាហ្វេ
  • ខ្ទិះដូង

? របៀបធ្វើបង្អែម៖

  • មុនដំបូងត្រូវដាក់ទឹក រឺចុងខ្ទិះដូង និងអង្ករដំណើបក្នុងឆ្នាំងដាំជាមួយគ្នាឲ្យពុះ
  • បន្ទាប់មកដាក់អំបិល និងស្ករសចូលទុករហូតដល់ពុះ
  • ដាក់ត្នោតចូល ទុកមួយពុះប្រហែលជា ២ ទៅ ៣នាទី រួចយក​ម្សៅ​មី​២ស្លាបព្រា ដាក់ទឹកកូរអោយ​រលាយ​ ចាក់ចូល​កូរអោយ​ឡើងខាប់ៗ រួចជាការស្រេច​។
រូបភាព៖ ចំណេះដឹង&សុខភាព

? គ្រឿងផ្សំធ្វើខ្ទិះ៖

  • ខ្ទិះដូងដើម១ ចាន
  • ស្ករស ២ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ម្សៅមី ១ស្លាបព្រាកាហ្វេ

? របៀបធ្វើខ្ទិះ៖

  • ចាក់ខ្ទិះដូង ដាក់ស្ករស អំបិល និងម្សៅមី ដាក់ចូលទៅក្នុងឆ្នាំងរួចហើយកូរវាឲ្យរលាយ រួចយកទៅដាក់លើភ្លើងកូរបន្តទៀតឲ្យពុះឡើងខាប់ រួចជាការស្រេច៕
រូបភាព៖ ចំណេះដឹង&សុខភាព