ឆ្ងាញ់ប៉ូវកម្លាំងហុតក្ដៅៗបែកញើសខ្ចាយស្រួលខ្លួនតិចអី ជាមួយស៊ុបមាន់ខ្មៅ

ស៊ុបមាន់ខ្មៅ

0
2076

ស្លរផង ឆាផង មួយរយៈនេះច្បាស់ជាមានអ្នកខ្លះរាងធុញណាស់ហើយ អញ្ចឹងថ្ងៃនេះមកអោយរាងប្លែកតិចដោយមកធ្វើស៊ុបញ៉ាំម្ដង។ និយាយទៅដឹងតែជាតិហើយ ព្រោះថាជាស៊ុបមាន់ខ្មៅ ដែលជាប្រភេទមាន់ដែលមានរសជាតិឆ្ងាញ់ ហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេ គឺថាប៉ូវកម្លាំងផងដែរ។ ចំពោះរបៀបធ្វើ និងគ្រឿងផ្សំដែលត្រូវមានសម្រាប់យកមកធ្វើ គឺមាននៅខាងក្រោមនេះ។

ស៊ុបមាន់ខ្មៅ

? គ្រឿងផ្សំដែលត្រូវមាន៖

  • មាន់ខ្មៅ ១ក្បាល
  • មើមឈូក ១ខាំ
  • ការ៉ុត ១ខាំ
  • ផ្សិត ៣ដុំ
  • គ្រឿងយ៉ិនស៊ិន ១ឈុត
  • ទឹកស៊ីអ៊ីវ ២ស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ស្លាបព្រាកាហ្វេ
  • ស្ករស ២ស្លាបព្រាកាហ្វេ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ដុំស៊ុបខ្នរ ១ដុំ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ទឹក ៧០០មីលីលីត្រ
ស៊ុបមាន់ខ្មៅ
ស៊ុបមាន់ខ្មៅ
ស៊ុបមាន់ខ្មៅ
ស៊ុបមាន់ខ្មៅ
ស៊ុបមាន់ខ្មៅ

វីដេអូបង្រៀនចម្អិន៖

??? #បាយផ្ទះ វីដេអូទី០៧ មុខម្ហូប ស៊ុបមានខ្មៅ

??? ធានាថាឈ្ងុយពេញផ្ទះ ស៊ុបមាន់ខ្មៅ ១ឆ្នាំងនេះប៉ូវកំលាំងណាស់ សាករៀនធ្វើចុះមិនខកបំណងទេងាយៗ តែលទ្ធផលវិញជាតិណាស់ប្រាប់ទៅ និយាយមែនណា ?#បាយផ្ទះ វីដេអូទី០៧ មុខម្ហូប ស៊ុបមានខ្មៅ————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ សុក្រ 24 មេសា 2020