បង្អែមចាប់ឆាយ គ្រាន់តែឃើញពណ៌ខ្យូតៗគ្រឿងផ្សំនៃបង្អែមឃ្លានហ្មង??

បង្អែមចាប់ឆាយ

0
2883

រៀនធ្វើម្ហូបរាល់ថ្ងៃហើយ ថ្ងៃនេះសាកមករៀនធ្វើបង្អែមម្ដងមើល៎គ្រាន់ទុកញ៉ាំក្រោយពេលបាយ។ ថ្ងៃនេះAdmin និងមកបង្រៀនពីការធ្វើបង្អែមចាប់ឆាយ ដែលមានគ្រឿងផ្សំពីល្ពៅ ដំឡូង ត្រាវ ការ៉ុត និងពោតធ្វើអោយមើលទៅមានពណ៌ខ្យូតៗគួរអោយចង់ញ៉ាំ នៅខាងក្រោមនេះគឺជាគ្រឿងផ្សំ និងរបៀបធ្វើ។

បង្អែមចាប់ឆាយ

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • ទឹក ៥០០មីលីលីត្រ
  • ខ្ទិះដូងដើម ៦០០មីលីលីត្រ
  • ការ៉ុត ១០០ក្រាម
  • ល្ពៅ ២០០ក្រាម
  • ដំឡូង ២០០ក្រាម
  • ត្រាវ ២០០ក្រាម
  • ពោតក្រហម ២០០ក្រាម
  • ផ្សិតត្រចៀកកណ្ដុរ ២០ក្រាម
  • សាច់ដូងស្ទើរចាស់ ១០០ក្រាម
  • ស្ករស ២០០ក្រាម
  • អំបិល កន្លះស្លាបព្រាកាហ្វេ
បង្អែមចាប់ឆាយ
បង្អែមចាប់ឆាយ
បង្អែមចាប់ឆាយ

▶️ វីដេអូរបៀបធ្វើ៖

??? បង្អែមចាប់ឆាយ

???? បង្អែមពណ៌ឡើងខ្យូតៗរសជាតិឆ្ងាញ់ណាស់ គ្រាន់តែឃើញចង់ធ្វើញ៉ាំជុំគ្រួសារហ្មងសម្រាប់ថ្ងៃចុងសប្ដាហ៍

បាន​បង្ហោះ​ដោយ Facetaste នៅ ព្រហស្បតិ៍ 14 ឧសភា 2020