អ្នកចូលចិត្តចៀនពង ចេះមួយក្បាច់នេះនៅរសជាតិអាចប្លែកជាងរាល់ដង?

ពងមាន់អូម៉ាឡែត

0
3037

ចៀនពង ស្ងោរពង លឺថាជាចំណូលចិត្តរបស់កូនពៅដែលគ្មានអ្នកណាអាចដណ្ដើមបានទេមែនអត់។ ហើយចុះបើចូលចិត្តម្លឹងៗមានចេះធ្វើពងមាន់អូម៉ាឡែត អត់ចុះ? ម៉ោះ បើថានៅកូនពៅទាំងឡាយឡើងផ្សារទិញគ្រឿងផ្សំមកទុកធ្វើបញ្ចេញស្នាដៃថ្មី។

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់មាន់ចិញ្ច្រាំ កន្លះគីឡូ
  • ប្រេងឆា ១ពែង
  • ខ្ទឹមស ចិញ្ច្រាំអោយល្អិត
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ២ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ស្ករស ២ស្លាបព្រាកាហ្វេ
  • ខ្ទឹមបារាំង ១មើម(ហាន់តូចៗល្មមដូចក្នុងវីដេអូ)
  • ការ៉ុត ១មើមតូច(ហាន់តូចៗល្មមដូចក្នុងវីដេអូ)
  • ប៉េងប៉ោះក្រហម ១ផ្លែ(ហាន់តូចៗល្មមដូចក្នុងវីដេអូ)
  • ទឹកម្ទេស ២ស្លាបព្រាបាយ
  • ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ
  • ពងមាន់ ២គ្រាប់
  • ស្លឹកខ្ទឹម

▶️ វីដេអូបង្រៀនចម្អិន

??? បាយផ្ទះ វីដេអូទី២៣ មុខម្ហូប ពងមាន់អូម៉ាឡែត

ម្ហូបថ្ងៃនេះងាយ មិនលំបាកធ្វើជាពិសេសសម្រាប់កូនពៅដែលចូលចិត្តចៀនពង ដឹងតែពេញចិត្តស្ដូកហ្មង? សាកធ្វើញ៉ាំទាំងអស់គ្នាណាងាយៗតែឆ្ងាញ់??#បាយផ្ទះ វីដេអូទី២៣ មុខម្ហូប ពងមាន់អូម៉ាឡែត————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ ច័ន្ទ 11 ឧសភា 2020