ឆុងអ៉ី តួភ្លក្សម្ហូបជាង១០០០ហាង ប្រាប់៣ចំនុច ម្ចាស់ហាងគួរដឹងមុនថតផ្សព្វផ្សាយភោជនីយដ្ឋាន

0
1218

កញ្ញា ឆុងអ៉ី ជាតួដើរភ្លក្សមុខម្ហូបប្រចាំហ្វេសបុកផេក ហ្វេសថេស Facetaste តាំងពីឆ្នាំ ២០១៦ ដោយក្នុង១ថ្ងៃ យ៉ាងតិចកញ្ញាដើរថតភ្លក្សបាន ១ហាងជាប្រចាំរហូតមកដល់បច្ចុប្បន្ន បើតាមកញ្ញាប្រាប់មកកោះសន្តិភាព បើគិតមកដល់ពេលនេះ ហាងមិនក្រោម ១០០០ហាងដែលកញ្ញាបានភ្លក្ស។ ហើយអ្នកទស្សនាមួយចំនួន គ្រាន់តែឃើញមាត់គាត់ញ៊ាំ ក៏ស្គាល់ដែរថាជាគាត់ ហើយការភ្លក្សមុខម្ហូបរបស់គាត់តែងតែធ្វើអោយអ្នកមើល កូរពោះ ស្រក់ទឹកមាត់ចង់ញ៊ាំតាម ហើយសរសើរតៗគ្នាថា “មើលមាត់កូននឹងញ៊ាំហើយចង់ញ៊ាំតាមតែម្តង”។

តាមរយៈការសាកសួរជាច្រើនសំនួរ កញ្ញាក៏បានចែករំលែក ៣ចំនុចដល់ម្ចាស់ហាង គួរតែដឹងជាមុន មុនសម្រេចចិត្តថតផ្សព្វផ្សាយមុខម្ហូបរបស់ខ្លួនដើម្បីអោយមានប្រសិទ្ធិភាព និងមិនខាតបង់លុយកាក ហើយមានភ្ញៀវចាប់អារម្មណ៍ច្រើនក្រោយធ្វើការផ្សព្វផ្សាយរួច ជាមួយ Facetaste ដែលជាអ្នកឯកទេសផ្សព្វផ្សាយម្ហូបអាហារនៅកម្ពុជា ដ៏មានប្រសិទ្ធិភាព ហើយមានបទពិសោធន៍ផ្សព្វផ្សាយហាងជាង ១០០០កន្លែងកន្លងមកហើយ។ ដូច្នេះហើយបើអ្នកមាន ៣ចំនុចខាងក្រោមនេះហើយ ពិតណាស់ការផ្សព្វផ្សាយរបស់អ្នកនឹងមានប្រសិទ្ធិភាពជាក់ជាមិនខានឡើយ។

ចំនុចទី១ ការជ្រើសរើសមុខម្ហូបដើម្បីថតសំខាន់ណាស់ មិនមែនក្នុងហាងមាន ដប់ម្ភៃមុខ ថតទាំងអស់នោះទេ ម្ចាស់ហាងត្រូវជ្រើសរើសតែ ៣មុខជាគោលសំខាន់សម្រាប់ផ្សព្វផ្សាយ ហើយត្រូវប្រាកដថា ៣មុខនោះ មាន១មុខណា លេចធ្លោខ្លាំងជាងគេ ហើយបើមុខម្ហូបនោះ មានចំនុចពិសេសដែលហាងដទៃមិនមានទៀត សឹងតែថាពេលថត ម្ចាស់ហាងគួរតែសម្រេចចិត្តថតតែ ១មុខនោះបានហើយ ព្រោះថាសម្រាប់អ្នកនឹងមានភាពងាយស្រួលថាអ្នកចង់ផ្សព្វផ្សាយពីអ្វី ហើយហាងអ្នកមានអ្វីពិសេស។ ឧទាហរណ៍អោយងាយយល់ ខ្ញុំសូមលើកយកហាងមួយដែលមានឈ្មោះថា MOOL ម្ចាស់ហាងគាត់មានមុខម្ហូបមួយមានឈ្មោះថា ពងទាកូនដុតទឹកអំពិលទុំ ដែលជាមុខម្ហូបថ្មីប្លែកច្នៃចេញជាស្នាដៃថ្មី ដែលនៅខ្មែរយើងមិនធ្លាប់មានពីមុនមក ទាល់តែសោះដូច្នេះហើយមុខម្ហូបនេះមិនចាំបាច់ថតជាមួយមុខម្ហូបផ្សេងទេ ពេលថតផ្សព្វផ្សាយម្តងៗ វីដេអូខាងក្រោមជា ឧទាហរណ៍៖

ចំនុចទី២ ត្រូវប្រាកដថា មុខម្ហូបដែលអ្នកជ្រើសមកថតផ្សព្វផ្សាយអ្នកទស្សនា អ្នកញ៊ាំគេមានការចាប់អារម្មណ៍ មិនមែនយើងជាម្ចាស់ហាង ចាប់អារម្មណ៍តែម្នាក់ឯង ឬតែគ្នាយើងនៅក្នុងហាងនោះទេ ច្បាស់ណាស់ថា ពេលអ្នកបង្កើតមុខម្ហូបថ្មីមក យើងស្រលាញ់ យើងចូលចិត្ត ហើយគិតថាប្រាកដណាស់ថាអ្នកទស្សនា អ្នកញ៊ាំគេចូលចិត្តដូចយើងដែរ។ ត្រូវចាំថាមិនប្រាកដឡើយ ដូច្នេះហើយចំនុចទី២ សំខាន់ណាស់ ហើយមិនងាយឆ្លើយបានទេថាធ្វើដូចម្តេច គឺស្ថិតនៅលើបទពិសោធន៍ និងយល់ពីរសនិយម ពេលវេលា រដូវកាល ថាតើពេលនេះភ្ញៀវ ចូលចិត្តញ៊ាំអ្វី ដូច្នេះហើយ ការយល់ពីរសនិយម ពេលវេលា និងរូបរាងរបស់ម្ហូប ពិតជាសំខាន់ណាស់ ថាតើមុខម្ហូបរបស់អ្នក ប្លែកហើយ ថ្មីហើយ គ្មានអ្នកមានដូចហើយ តែត្រូវសួរថា តើរូបរាងរបស់មុខម្ហូបនេះ មានភាពទាក់ទាញទេ ថតទៅឃើញភ្លាម ចង់សាក ចង់ដឹង ហើយឬនៅ ឬគ្រាន់តែថ្មី តែរូបរាងយ៉ាប់មើល ថតមើលមិនយល់ ថតគ្មានភាពទាក់ទាញ ក៏ពិបាកណាស់ដែរ។ ហើយបើរូបរាងទាក់ទាញហើយ ត្រូវច្បាស់ថា រសនិយមវាជាមុខម្ហូបដែលអ្នកញ៊ាំ ចូលចិត្តញ៊ាំ នៅខ្មែរយើង ហើយពេលនឹងខែនឹងត្រូវពេលឬអត់ បើផ្សព្វផ្សាយទៅ ឧទាហរណ៍ ដូចពងទាកូនចឹង ខ្មែរយើងភាគច្រើនចូលចិត្តណាស់ មិនថាពេលណាខែណាទេ តែមុខម្ហូបខ្លះមិនអញ្ចឹងទេ។

ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

ចំនុចទី៣ ជាចំនុចសំខាន់ណាស់ ក្រោយពីអ្នកផ្សព្វផ្សាយហើយ ចំនុចទាំង២ខាងលើអ្នកធ្វើបានល្អ ជ្រើសរើសមុខម្ហូបថតត្រូវ ហាងអ្នកមានភ្ញៀវចាប់អារម្មណ៍ច្រើន ហើយច្បាស់ណាស់ បើវីដេអូផ្សព្វផ្សាយទៅមានអ្នកទស្សនាច្រើន ហាងអ្នកនឹងមានភ្ញៀវច្រើនមកសាកល្បង ដូច្នេះហើយសំនួរសួរថា តើអ្នកចង់បានភ្ញៀវពេញៗ ហាងរហូតអត់ ភ្ញៀវថេរឬអត់? ពិតណាស់ ម្ចាស់ហាងចង់អោយមានភ្ញៀវជាប់ជាប្រចាំ ដូច្នេះហើយ ចំនុចទី៣ នេះជាចម្លើយ ហើយម្ចាស់ហាងនីមួយៗ ត្រូវតែមានដាច់នោះគឺ រសជាតិឆ្ងាញ់ ចាំដៃ ជាប្រចាំ មិនមែនរូបរាងទាក់ទាញ ថ្មីប្លែក តែសំបកខាងក្រោយតែរសជាតិញ៊ាំមិនកើតនោះទេ ដូច្នេះហើយអ្នកត្រូវប្រាកដថារសជាតិឆ្ងាញ់ ពិសេសអនាម័យផងដែរ។ ៣ចំនុចនេះ សង្ឃឹមថាអ្នកទាំងអស់គ្នា យកទៅប្រើការបាន ហើយនៅមានចំនុចជាច្រើនទៀត តែខ្ញុំជឿថា ម្ចាស់ហាងភាគច្រើនដឹងហើយ ដូចជារឿងសេវាកម្ម តម្លៃសមរម្យ ទទួលយកបានអីចឹងទៅ។ ចា៎ អរគុណ ខ្ញុំមានប៉ុណ្ណឹងសម្រាប់ចែករំលេក ហើយបើលោកអ្នកចង់ទទួលបានសេវាកម្មផ្សព្វផ្សាយមុខម្ហូបរបស់អ្នក និងពិគ្រោះយោបល់ផ្សេងៗ អាចទំនាក់ទំនងមកខ្ញុំបន្ថែមបានតាមរយៈទូរស័ព្ទលេខ 098 555 880