ដឹងថាបងប្អូនមួយចំនួនធំប្រហែលជាស្គាល់នំរ៉ូទីហើយ តែក៏ប្រហែលជាមិនធ្លាប់ធ្វើញ៊ាំទេមើលទៅ ចឹងចាប់ពីពេលនេះយើងអាចចាប់ផ្តើមរៀនធ្វើញ៊ាំខ្លួនឯងម្តងហើយ សម្រាប់រូបមន្តធ្វើមានហើយ ចាប់ផ្តើមដើរផ្សាររកតែគ្រឿងផ្សំមក គឺធ្វើបានហើយ។
គ្រឿងផ្សំ
ម្សៅមី កន្លះគីឡូ
ពងមាន់ ១ឬ២ គ្រាប់
ប៊័រ ១កំប៉ុង
ទឹកដោះគោខាប់ ១កំប៉ុង
អំបិល ១ចិប
មីឡូ ២ឬ៣ កញ្ចប់
ប្រេងឆា ១ចានគោម
របៀបធ្វើ
១ / លាយម្សៅមី,ប៊័រ១ស្លាបព្រា,អំបិល១ចិប,ពងមាន់១,ទឹកបន្ដិច រួចច្របល់អោយសប់ វ៉ៃម្សៅមីអោយស្វិតល្អ បន្ទាប់មកកាត់ដំៗ ដាក់ចូលក្នុង ប្រអប់ប្រេងឆា រក្សាទុកក្នុងទូទឹកកក ៣ម៉ោង។
២ / បន្ទាប់មកយកមួយ ដុំ តប់ម្សៅដាក់ចៀនជាមួយប៊័រ។
លាយមីឡូនឹងទឹកដោះគោខាប់ អាចញ៉ាំបាន៕