ដឹងអត់ធ្វើស៊ុបទាត្រកួន របៀបណាទើបមានរសជាតិឆ្ងាញ់!

0
4976

មោះថ្ងៃនេះAdmin ចែករំលែកការចម្អិនស៊ុបទាត្រកួន ដែលមានរសជាតិឆ្ងាញ់ ដើម្បីអោយបងប្អូនសាកល្បងរៀនធ្វើ សម្រាប់ពេលវេលាជួបជុំបងប្អូនម្តងម្កាល ហុតបែកញើសខ្ចាយតែម្តង។

គ្រឿងផ្សំ

– ម្ទេសឆ្អើរ ចិញ្រ្ចាំអោយម៉ត់
– កាពិ
– ខ្ទឹមស ចិញ្រ្ចាំអោយម៉ត់
– ខ្ទិះដូង 1/2 លីត្រ
– ទាកាប៉ា 3 kg (កាត់ជាដុំៗតូចល្មម)
– ទឹកត្រី 5 ស្លាបព្រាបាយ
– អំបិល 1 ស្លាបព្រាបាយ
– ស្ករ 6 ស្លាបព្រាបាយ
– អំបិល 1 ស្លាបព្រាបាយ
– ប្រេងឆា 4 ស្លាបព្រាបាយ

គ្រឿងផ្សំ

ទឹកតៅហ៊ូសម្រាប់ញ៉ាំជាមួយស៊ុបទាត្រកួន

– តៅហ៊ូ
– ខ្ទឹមស 10 កំពិស
– ស្ករ 5 ស្លាបព្រាបាយ
– បីចេង
– ទឹកក្រូចឆ្មា 4-5 ស្លាបព្រាបាយ
– ម្ទេស

វិធី

– ចិញ្រ្ចាំខ្ទឹមស និងម្ទេសអោយម៉ត់
– យកតៅហ៊ូដាក់ក្នុងចាន ច្របល់អោយម៉ត់ សឹមដាក់ស្ករ ប៊ិចេង ទឹកក្រូចឆ្មា ខ្ទឹមស ម្ទេស កូរអោយសព្វ ថែមថយគ្រឿងផ្សំតាមចំនូលចិត្ត។

វិធី

1- សាច់ទាកាប់ជាដុំៗ រួចយកទៅប្រលាក់ជាមួយខ្ទឹមស ជីវ៉ាន់ស៊ុយ និងគ្រឿងផ្សំទាំងអស់ និងតៅហ៊ូ ប្រលាក់ឱ្យសព្វទុកមួយអន្លើ។
2- យកត្រាវយកទៅចៀនឱ្យឡើងក្រឡាក្រហមល្អ រួចទុកមួយអន្លើ
3- ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូលរួចខ្ទឹមសចិញ្រ្ចាំនឹងម្ទេសឆ្អើរចិញ្រ្ចាំឆាអោយក្រហមល្អ រួចសឹមដាក់កាពិ ឆាអោយសព្វល្អ ទើបដាក់សាច់ឆាច្របល់ឲ្យសព្វ
4- ក្រោយមកដាក់ខ្ទិះដូងចូល រំងាស់រួចដាក់ទឹករំងាស់អោយឆ្អិនល្អរួចដាក់ត្រាវចៀន។

ការៀបចំស៊ុបទាត្រកួន

– ដួសទឹកស៊ុបទាដាក់ក្នុងកូនឆ្នាំមួយ ដាំអោយពុះ សឹមដាក់បន្លែមីឬនំបញ្ចុកតាមការចូលចិត្ត ៕