អ្នកណាខ្លះធ្លាប់ឆ្ងល់រឿងគួយចាប់ទឹកខ្មៅ ណ្ហើយមិនថាតែអ្នកទាំងអស់គ្នាទេដែលឆ្ងល់សូម្បីតែAdmin ក៏ឆ្ងល់ដែរ គឺទើបតែស្គាល់លូវៗនេះទេ។ ពេលលឺដំបូងស្មានតែជាបង្អែម តាមពិតគួយចាប់ទឹកខ្មៅ នេះគឺជាប្រភេទគុយទាវដែលមានប្រភពដើមមកពីប្រទេសថៃ និងទឹកស៊ុបពណ៌ខ្មៅ។
សម្រាប់អ្នកដែលឧស្សាហ៍ ទៅលេងថៃច្បាស់ជាធ្លាប់ញ៊ាំ និងដឹងពីរសជាតិថាពិសេសប៉ុណ្ណា ហើយពេលនេះបើសិនជាចង់ញ៊ាំទៀតមិនបាច់ទៅដល់ថៃនោះទេ មកត្រឹម ហាង គួយចាប់ទឹកខ្មៅ នៅទូលទំពូងយើងនេះញ៊ាំបានម៉ាឆ្ងាញ់មាត់។ អ្វីដែលពិសេសនោះ ហាង គួយចាប់ទឹកខ្មៅ បានច្នៃប្រឌិតបន្ថែមជាមួយរសជាតិទឹកស៊ុប អោយមានរសជាតិស្របតាមចំណូលចិត្តរបស់ប្រជាជនខ្មែរយើង។ ម៉ោះៗ ចាំAdmin បង្ហើបប្រាប់សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់មកញ៊ាំគួយចាប់នេះ គឺថាមានច្រើនប្រភេទដូចជា៖ មីវៀតណាម មីម៉ាម៉ា គុយទាវ មីសួរ មីពងមាន់ និងបាញ់កាញ់។
រឿងដែលអ្នកទាំងអស់គ្នាត្រូវតែដឹងមួយទៀតនោះគឺថានៅពេលញ៊ាំគឺត្រូវតែដាក់ម្ទេសជ្រក់ និងម្ទេសហុយដែលធ្វើអោយរសជាតិគួយចាប់កាន់តែមានរសជាតិថែមមួយកម្រិតទៀត។ តោះ នៅចាំអីទៀតណាត់គ្នាមកញ៊ាំអោយបានស្គាល់រសជាតិម្ដងមើល ព្រោះថាគេពេញនិយមនៅប្រទេសថៃយ៉ាងនេះហើយ បែបនេះមិនបានមកញ៊ាំមិនបានទេណា៕
ហាង គួយចាប់ទឹកខ្មៅ
លេខទូរសព្ទ៖ 087 434 567
ទីតាំង៖ ផ្លូវ១៣៥ កែងផ្លូវ៤៥៦(ចាប់បើកពីម៉ោង១០ព្រឹកដល់ម៉ោង៨យប់)
វីដេអូ៖