ធានាថាស្រក់ទឹកមាត់មិនខានទេ​ របៀបធ្វើភ្លាបង្គាស្រស់???

របៀបធ្វើភ្លាបង្គាស្រស់

0
3184

គ្រឿងផ្សំ 

បង្គា ( តាមចំណូលចិត្ត )
– ខ្ទឹមស ខ្ទឹមក្រហម ( ហាន់ជាបន្ទះស្ដើងៗ )
– ខ្ទឹមបារាំង ( ហាន់ជាបន្ទះស្ដើងៗ )
– ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប ប៊ីចេង
– ម្ទេស ក្រូចឆ្មា ( ពីរមុខនេះត្រូវការច្រើន )
– ជីបន្លា ជីអង្គាម

វិធីធ្វើ

– បកសំបកបង្គាចេញ លាងទឹកអោយស្អាត រួចយកមកដាក់ក្នុងចានស្អាតមួយ ហើយដាក់ទឹកក្រូចឆ្មា ម្ទេស ខ្ទឹមស និង ម្សៅស៊ុបបន្តិច កូរអោយសព្វ ទុកប្រហែល 10 នាទីដើម្បីអោយវាឆ្អិនសាច់ និង កាត់ជាតិឆ្អាបរបស់បង្គាបានល្អ ។
– បន្ទាប់មកយកចានថ្មីមួយទៀត ដាក់ទឹកក្រូចឆ្មា ម្ទេស ខ្ទឹមស ( ដែលនៅសល់ ) ខ្ទឹមក្រហម ខ្ទឹមបារាំង ទឹកត្រី អំបិល ម្សៅស៊ុប ស្ករស និង ប៊ីចេងបន្ថែមរស់ជាតិបន្តិច ហើយកូរចូលគ្នាអោយសព្វ រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត
– រួចយកមកចាក់ពីលើបង្គា ( អាចច្របល់ចូលគ្នា រិតតែល្អ ដើម្បីអោយវាចូលសព្វជាតិបានល្អ ) បើចូលជាតិអស់ហើយ បន្ថែម ជីបន្លា ជីអង្កាម ច្របល់ចូលគ្នាម្ដងទៀត រួចជាការស្រេច

មុខម្ហូបនេះត្រូវការប្រើម្ទេស និង ក្រូចឆ្មាអោយច្រើន ទើបកាត់ជាតិឆ្អាប និង អោយឆ្អិនសាច់បង្គាល្អ
ប្រភព៖ Lalinn like Cooking