គ្រាន់តែលឺឈ្មោះហាង ផ្ទះផាក់ឡូវ ប្រហែលជាមានអ្នកស្គាល់ នឹងអ្នកខ្លះជាម៉ូយជាប្រចាំផងមិនដឹងព្រោះថាហាងមួយនេះបើកលក់រយៈពេល៤០ឆ្នាំហើយគិតមកដល់បច្ចុប្បន្ននេះ។ លក់រាប់ឆ្នាំបែបនេះហើយសម្រាប់អ្នកដែលមិនទាន់បានមកភ្លក្ស មិនទាន់បានស្គាល់រសជាតិគួរតែឆាប់មកសាកហើយណា។
ផ្ទះផាក់ឡូវ ល្បីឆ្ងាញ់លក់បានរាប់ឆ្នាំបែបនេះក៏ដោយសារតែរសជាតិដ៏ពិសេសនៃសាច់ ជាពិសេសជ្រក់ជាមួយនិងទឹកសៀងដ៏មានរសជាតិ ពេលបានញ៊ាំជាមួយគ្នាគឺថាចូលជាតិគ្នាសាហាវ។ ក្រៅពីនេះក៏មាន ទាខ្វៃ, បាយភ្លៅទាខ្វៃ, បាយឆាសាច់ផាក់ឡូវ, បាយភ្លៅមាន់, ស៊ុបខួរជ្រូក, ស៊ុបមាន់ខ្មៅ និងមានម្ហូបជាច្រើនមុខផ្សេងទៀតផងដែរ។ ចង់ដឹងថាគ្រប់មុខម្ហូបទាំងអស់មានរសជាតិពិសេសបែបណា ណាត់គ្នាមកវឺតៗមកណា។
សម្រាប់ទីតាំងគឺងាយស្រួលរកខ្លាំងមែនទែន គឺស្ថិតនៅ ផ្ទះលេខ73 ផ្លូវលេខ 105 សង្កាត់ បឹងកេងកង ខណ្ឌ ចំការមន លោកអ្នកអាចមកញ៊ាំនៅហាងដោយផ្ទាល់ក៏បាន រឺក៏អាចធ្វើការខលកុម្ម៉ង់ក៏បានតាមរយៈលេខទូរសព្ទ៖ 061 9999 61, 081 57 57 79, 010 718 198, 012 609 624 ៕
ហាង ផ្ទះផាក់ឡូវ
លេខទូរសព្ទ៖ 061 9999 61, 081 57 57 79, 010 718 198, 012 609 624
ទីតាំង៖ ផ្ទះលេខ73 ផ្លូវលេខ 105 សង្កាត់ បឹងកេងកង ខណ្ឌ ចំការមន
វីដេអូ៖