មកលេងផ្សារ សម័យ សឃ្វែរ អត់បញ្ហារឿងញ៊ាំ បណ្តុំដោយហាងម្ហូបអាហារ និងភេសជ្ជៈប្លែកៗ ឆ្ងាញ់ៗ មិនក្រោម១០ហាងនោះទេ!

0
2295

មកដល់ ផ្សារ សម័យ សឃ្វែរ (Samai Square) កុំបារម្ភរឿងអាហារញ៊ាំ និងភេសជ្ជៈរសជាតិប្លែក បណ្តុំមកពីគ្រប់ជាតិសាសន៍តែម្តង នឹកឃ្លានម្ហូបបែបថៃ, កូរ៉េ, វៀតណាម, ជប៉ុន, ម៉ាឡេស៊ី, ហុងកុង, សិង្ហបុរី, អ៊ីតាលី, មកត្រឹមផ្សារ សម័យ សឃ្វែរ (Samai Square) ក្តីសុខពេញទំហឹងហើយ។

សម្រាប់ផ្សារ សម័យ សឃ្វែរ (Samai Square)ដែលបច្ចុប្បន្ននេះមានទីតាំងនៅលើផ្លូវ៣៣៧ សង្កាត់បឹងកក់ ខណ្ឌទួលគោក ដែលជាទីតាំងប្រមូលផ្តុំដោយហាងអាហារ ភេសជ្ជៈ និងកន្លែងកំសាន្តជាច្រើន ចាំបំរើអារម្មណ៍ អតិថិជន យ៉ាងកក់ក្តៅបំផុត។ ស្ថិតក្នុងបរិយាសដ៏ល្អមួយនេះ ពីផ្សារ សម័យ សឃ្វែរ (Samai Square) សូមផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជនទាំងអស់ ពិតជាសក្តិសមបំផុត និងផ្តល់នូវភាពងាយស្រួលក្នុងការជួបជុំមិត្តភក្តិ ឬគ្រួសារ អាចមកទទួលទានអាហារ យ៉ាងច្រើនសម្បូរបែប ទាំងក្នុងប្រទេស ។

ផ្សារ សម័យ សឃ្វែរ (Samai Square) មានហាងអាហារ និងភេសជ្ជៈជាច្រើនដូចជា៖TUBE, KOBE, SPICYSISTERS, NICE TWO MEAT U, MATTEO PIZZERIA, AN CHA BUBBLE TEA , HONG KONG HO, KEE BAKUTEH, SAM NANG SEAFOOD, SAMOT THMEY SOUP MERES, V RESTAURANT, NEM PUB, BATTOUN BAR AND BISTRO, ហើយត្រឹមតែប៉ុណ្ណោះទេ មានទាំង PRIME CINEPLEX ថែមទៀតផង ចឹងរឿងអីថាមិនទៅសាក ញ៊ាំអាហារឆ្ងាញ់ហើយ ដល់ពេលរោងកុនបើកដំណើរការវិញដឹងតែអ៊ែមហើយ ធានថាជាជម្រើសដ៏ល្អសម្រាប់ការជួបជុំ មិត្តភក្តិ ហើយកុំភ្លេចប្រាប់តៗគ្នាផង កុំអោយគេថាស្គាល់កន្លែងល្អមិនប្រាប់គ្នាអោយដឹង។