មិនក្រោម២៥ឆ្នាំនោះទេ ដែលហាងលីណា លក់សាច់គោអាំងទឹកប្រហុក ងៀតក្របី ស៊ុបខ្មងគោ បន្តបើកលក់មកដល់ពេលបច្ចុប្បន្ននេះ ហើយអតិថិជនកាន់នៅតែបន្តការគាំទ្រ និងពេញចិត្តជាមួយនឹងរសជាតិមុខម្ហូបរបស់ហាងគាត់ ។ សម្រាប់ហាង លីណា ស្ថិតលើមហាវិថីព្រះនរោតម្ត ក្បែរស្តុបចំការមនអ្នកនឹងឃើញ កន្លែងខាងមុខផ្ទះមានម្លប់ដើមក្ងោកធំមួយ ប្រជុំដោយភ្ញៀរជាច្រើនរងចាំទិញ ។
ចូលមកដល់ហាង លីណា ធានាមិនខ្វះរបស់ញ៊ាំនោះទេ និយាយពីរសជាតិវិញ យើងក៏សុំនិយាយបានថា ទទួលយកបានទឹកជ្រលក់មានរសជាតិឆ្ងាញ់ មានបន្លែគ្រប់គ្រាន់ និយាយរួមអាចទទួលយកបាន សម្រាប់លោកអ្នកដែលចូលចិត្តប្រភេទគ្រឿងក្លែមគឺថាត្រូវចិត្តមិនខានទេ ។
សម្រាប់អាកាសធាតុត្រជាក់បែបនេះ ត្រូវម៉ាច់ជាមួយស៊ុបស្មងគោក្តៅៗ ដែលល្បីល្បាញជាច្រើនឆ្នាំរបស់ហាង លីណា ហុតបែកញើសខ្ចាយតែម្តង ចឹងប្រសិនបើល្ងាចនេះមិនដឹងថាត្រូវញុាំអីនៅទីណាទេ គួរសាកមើលទៅ ហើយទាល់តែប្រញាប់តិចព្រោះហាងរបស់គាត់មានភ្ញៀវច្រើនណាស់រកតែកន្លែងអង្គុយសឹងតែមិនបានផង តែរបស់ដែលឆ្ងាញ់គឺចឹងហើយ បើមិនចឹងទេច្រកយកមកញ៉ាំនៅផ្ទះក៏បាន ជុំគ្រួសារ មិត្តភ័ក្រ្តក៏បាន។
ហាង លីណា
ទីតាំងៈ មហាវិថីព្រះនរោតម្ត ក្បែរស្តុបចំការមន (ទល់មុខ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ)
វីដេអូ៖