មិនដែលដឹង! ញ៉ាំគីមឈីជួយសម្រកគីឡូ ហើយជួយដល់សុខភាពបានប៉ុន្មានយ៉ាងនេះទៀត

មើលផលល្អសិន តែកុំភ្លេចដឹងពីផលអាក្រក់ផង

0
1417

គីមឈី ត្រូវបានគេចាត់ទុកជាម្ហូបន្ទាប់បន្សំ ដែលពេញនិយមខ្លាំងនៅប្រទេសកូរ៉េ។ ជាទូទៅយើងឃើញគេញ៉ាំវាជាមួយសាច់អាំង ឬយកទៅឆាបាយ និងដាក់ក្នុងស៊ុបជាដើម។ ចំពោះគ្រឿងផ្សំ ធ្វើឡើងពីបន្លែផ្សេងៗគ្នា។

All You Need to Know About Kimchi, the Traditional Korean Side Dish

ចុះគីមឈីមានអត្ថប្រយោជន៍អីខ្លះ?

សារធាតុចិញ្ចឹមសំខាន់ៗមាននៅក្នុងបន្លែដែលយកមកធ្វើវា។ ភាគច្រើនសម្បូរទៅដោយ វីតាមីន A C B6 ពពួករ៉ែ និងអាស៊ីដអាមីណូច្រើនជាង ៣៤ មុខទៀត។ ការញ៉ាំគីមឈីក្នុងបរិមាណត្រឹមត្រូវអាចជួយដល់សុខភាពយើងបានច្រើន។

១. ជួយពង្រឹងប្រព័ន្ធភាពស៊ាំ

២. ជំនួយសុខភាពបេះដូង

៣. ប្រព័ន្ធរំលាយអាហារដំណើរការល្អ

៤. កាត់បន្ថយការរលាក

៥. សម្រកទម្ងន់

៦. បង្កើនការចងចាំ

Kimchi!

តែត្រូវដឹងថាអ្វីដែលមានគុណសម្បត្តិ វាក៏មាគុណវិបត្តិដូចគ្នា។ គីមឈីក៏មានផលប៉ះពាល់អវិជ្ជមានដល់សុខភាពដែរ ដោយសារតែអាហារផ្អាប់មានជាតិប្រៃ និង សម្បូរសូដ្យូមច្រើន អ្នកដែលញ៉ាំលើសពី ២០០០ មីលីក្រាមក្នុងមួយថ្ងៃ ងាយនឹងមានបញ្ហាដល់ក្រពះ ហើយងាយវិវត្តន៍ទៅជាជំងឺមហារីកក្រពះទៀតផង។ ដើម្បីញ៉ាំដោយមានសុវត្ថិភាព គួរតែញ៉ាំក្នុងបរិមាណតិចតួច និងចៀសវាងញ៉ាំស្រស់ គួរញ៉ាំជាមួយបាយក្តៅ ឬចម្អិនជាមុខម្ហូបផ្សេងៗវិញ។