អ្នកដែលចូលចិត្តញ៊ាំម្ហូបចិនហុងកុងច្បាស់ជាមានអ្នកធ្លាប់ស្គាល់ Hong Kong Restaurant រួចមកហើយព្រោះជាភោជនីដ្ឋានមួយដ៏ល្បីលើម្ហូបចិនហុងកុង ដែលទទួលការគាំទ្រខ្លាំងរហូតដល់បើកសាខាថ្មីទាំងក្នុង និងក្រៅប្រទេសជាបន្តបន្ទាប់ដែលមាន ៦សាខាគិតមកដល់បច្ចុប្បន្ន។ តែប៉ុណ្ណេះសម្រាប់អ្នកដែលចង់សាក និងអ្នកដែលនឹកចង់ញ៊ាំម្ហូបបែបចិនហុងកុងនេះ មិនលំបាកត្រូវហោះទៅដល់ហុងទើបបានញ៊ាំនោះទេ នៅត្រឹមតែភ្នំពេញក៏អាចញ៊ាំបានម៉ាឆ្ងាញ់ដែរ ជាពិសេសមានរហូតដល់ ៥សាខារង់ចាំទទួលស្វាគមន៍លោកអ្នក និងមានមួយសាខាទៀតនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
កត្តាដែលធ្វើអោយ Hong Kong Restaurant មានច្រើនសាខាបែបនេះ ក៏ដោយសារតែរសជាតិដ៏ពិសេសគ្រប់មុខម្ហូបទាំងអស់សុទ្ធតែមានរសជាតិដើម ដែលធ្វើអោយអ្នកញ៊ាំទទួលបានរសជាតិពិតៗ។ អ្នកដែលបានញ៊ាំហើយតែងតែលាន់មាត់សរសើរថាឆ្ងាញ់មិនថាភ្ញៀវជាតិ រឺភ្ញៀវអន្តរជាតិនោះទេ។ ជាពិសេស Hong Kong Restaurant មានមុខម្ហូប និងភេសជ្ជៈជាច្រើនមុខមិនចេះខ្វះ ដែលអាចអោយអតិថិជនជ្រើសរើសតាមចំណង់ចំណូលចិត្ត។ ចំពោះទីតាំងទាំង ៥សាខាដែលលោកអ្នកអាចមកញ៊ាំបាននៅក្នុងរាជធានីភ្នំពេញរួមមាន៖ សាខាទី១ ទី២ ស្ថិតនៅបឹងកេងកង១ លើផ្លូវលេខ៦៣, សាខាទី៣ ស្ថិតនៅលើផ្លូវលេខ៦៣ ខណ្ឌដូនពេញ, សាខាទី៤ ស្ថិតនៅលើផ្លូវលេខ៣៣៧ ក្នុងផ្សារទំនើបសម័យ សឃ្វែរ (Samai Square), សាខាទី៦ ស្ថិតនៅលើផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា និងសម្រាប់អ្នកដែលនៅម៉ាឡេស៊ី អាចទៅរកបាននៅ Jalan Rimbunan Kepong 52100, Kuala Lumpur ។
តោះ ពិសេសៗបែបនេះហើយនៅចាំអីទៀត នឹកឃ្លានម្ហូបហុងកុងណាត់គ្នាមកវឺតៗមក Hong Kong Restaurant មកណាគឺថាដឹងតែមិនខកបំណងហ្មង ទាំងរសជាតិម្ហូប ទាំងសេវាកម្ម និងបរិយាកាសក្នុងហាង។ កុំភ្លេចណាម្ហូបចិនហុងកុងរសជាតិដើមមាននៅទីនេះ ចង់ញ៊ាំមិនចាំបាច់ជិះយន្តហោះទៅដល់ហុងកុងអីនោះទេ?៕
Hong Kong Restaurant
សាខាទី១ ទី២
លេខទូរសព្ទ៖ 096 324 93 16 / 096 39 23 014
ទីតាំង៖ ស្ថិតនៅបឹងកេងកង១ លើផ្លូវលេខ៦៣
សាខាទី៣
លេខទូរសព្ទ៖ 096 99 47 593 / 096 39 23 014
ទីតាំង៖ ស្ថិតនៅលើផ្លូវលេខ៦៣ ខណ្ឌដូនពេញ
សាខាទី៤
លេខទូរសព្ទ៖ 085 502 875
ទីតាំង៖ ស្ថិតនៅលើផ្លូវលេខ៣៣៧ ក្នុងផ្សារទំនើបសម័យ សឃ្វែរ (Samai Square)
សាខាទី៦
លេខទូរសព្ទ៖ 069 91 93 73
ទីតាំង៖ ស្ថិតនៅលើផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា
វីដេអូ៖