មិនមកភ្លក្សម៉េចបានព្រោះថា ឆៅកួយតេងណឹង គឺជាឆៅកួយលេខ១ប្រចាំប្រទេសថៃដែលទទួលបានការគាំទ្រខ្លាំងរហូតដល់ពេលនេះបានមកបើកសាខាដល់កម្ពុជាយើង ដែលមានរហូតទៅដល់៤សាខា ក្នុងរាជធានីភ្នំពេញដូចជានៅផ្សារម៉ាក្រូសែនសុខ, បុរីអង្គរភ្នំពេញ, ជ្រោយចង្វារត្រេីយខាងកេីត និងនៅលើផ្លូវ337 ទួលគោក។ ម៉ោះ ចង់ដឹងអត់ថា ឆៅកួយតេងណឹង នេះមានអ្វីពិសេសខ្លះបានជាទទួលបានការគាំទ្រខ្លាំង និងជាប់ជាឆៅកួយលេខ១ប្រចាំប្រទេសថៃបែបនេះ។
បើតាមការខ្សឹបប្រាប់ពីម្ចាស់ហាងមកប្រាប់Admin នោះគឺថាចំនុចពិសេសរបស់ឆៅកួយតេងណឹង គឺភាពទន់ស្វិត និងរសជាតិឆ្ងាញ់របស់សាច់ឆៅកួយ ពីព្រោះអ្នកជំនាញរបស់ឆៅកួយតេងណឹងបានគិតអំពីគុណភាពជារឿងសំខាន់បំផុត។ ហើយគេមានអ្នកផ្គត់ផ្គង់ដ៏ល្អបំផុតដែលសំរិតសំរាងដើមឆៅកួយដែលល្អបំផុតសំរាប់ក្នុងការផលិតឆៅកួយ។ គេបានសិក្សាស្រាវជ្រាវពីការធ្វើឆៅកួយពីប្រទេសផ្សេងៗគ្នា និងសិក្សាពីចំនុចលេចធ្លោរបស់ឆៅកួយនៃប្រទេសនីមួយៗហើយយកចំនុចលេចធ្លោរបស់ឆៅកួយពីប្រទេសទាំងអស់មករួមបញ្ចូលគ្នាក្លាយជា ឆៅកួយតេងណឹង ដែលជាឆៅកួយដែលមានលក្ខណ:ពិសេសខុសប្លែកដាច់ពីគេ។
មួយវិញទៀត គ្រប់រសជាតិនៃខារ៉ាមែលរបស់ពួកយើង គឺត្រូវបានចំរាញ់ចេញពីផ្លែឈើស្រស់ៗ និងវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ គ្មានសារធាតុគីមី ដែលធ្វើអោយលោកអ្នកទទួលទានដោយសុវត្ថិភាព។ អ្វីដែលពិសេសមួយទៀតរបស់ឆៅកួយតេងណឹង នោះគឺទឹកដោះគោស្រស់ បូករួមជាមួយទឹកខារ៉ាមែល និងថប់អាប់សាច់ឆៅកួយ នឹងធ្វើអោយមានរសជាតិផ្អែមឆ្ងាញ់ខុសពីគេ។ រឿងល្អមួយទៀតនោះបើសិនជាអ្នកចង់ប្រកបអាជីវកម្មជាមួយនឹង ឆៅកួយតេងណឹង ម្ចាស់អាជីវកម្មឆៅកួយតេងណឹងក៏មានទទួលសហការផងដែរ។ កុំភ្លេចណា មកទទួលយករសជាតិ ដ៏ឆ្ងាញ់និងអត្ថប្រយោជន៍សម្រាប់សុខភាពពីភេសជ្ជៈដ៏ល្បីមួយនេះ៕
ហាង ឆៅកួយតេងណឹង
លេខទូរសព្ទ៖ 015 666 157 / 099 757 456
ទីតាំងសាខាទី១៖ ស្ថិតនៅក្នុងបរិវេណផ្សារម៉ាក្រូសែនសុខ(ចំណតឡាន)
ទីតាំងសាខាទី២៖ ទល់មុខសួនកំសាន្ត ក្នុងបរិវេណបុរីអង្គរភ្នំពេញ
ទីតាំងសាខាទី៣៖ តាមបណ្តោយផ្លូវ ទន្លេសាប តូបលេខ៧៥ ក្បែរសាច់អាំងចំបុីស សាខាជ្រោយចង្វារត្រេីយខាងកេីត
ទីតាំងសាខាទី៤៖ លើផ្លូវ337 ទុលមុខ Joma bakery នៅជាប់ Amazon cafe ទួលគោក
វីដេអូ៖